តារាសិល្បៈ ជុំគ្នាថតឈុតអប់រំ សម្រាប់ឱកាសបុណ្យចូលឆ្នាំ

0

នៅព្រឹកថ្ងៃទី 16 ខែមីនា ឆ្នាំ 2019 តារាសិល្បៈមួយក្រុមមកពី”គ្រួសារតារាកម្ពុជា” បានរួមគ្នាថតស្ពតអប់រំ និយាយពីសុជីវធម៍ និងឥរិយាបទក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយឈុតស្ពតនេះ នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិទ.ទ.ក.(TVK)។

សកម្មភាពនេះត្រូវបានថតយ៉ាងសកម្មក្នុងបរិវេណព្រះវិហារបុរាណខ្មែរវត្ត វិចិត្តារាម នៅម្ដុំគៀនស្វាយ។

លោក ផាត់ តារារដ្ឋ ជាស្ថានិក និងអ្នកដឹកនាំក្រុម គ្រួសារតារាកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានយើង ឱ្យដឹងថា ស្ពតអប់រំនេះ នឹងបង្ហាញពីសុជីវធម៍មួយចំនួនក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដែលមាននាទីមិនវែងប៉ុន្មាននេះ ខណៈដែលក្នុងស្ពតនេះ ក៍បានរំលេចសំលៀកបំពាក់បែបខ្មែររួមមាន ហូលផាមួង អាវប៉ាក់ និងបង្ហាញពីល្បែងប្រជាប្រិយខ្មែរជាដើម។

ខាងក្រោមនេះជាសកម្មភាពក្រៅឆសករបស់តារាសម្ដែង ក្នុងសកម្មភាពថតស្ពតនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here