ឱក សុគន្ធកញ្ញា ធ្វើអោយកក្រើកព្រឹត្តិការណ៍ ឋានព្រះឥន្ទ

0

ក្នុងពិធីជប់លៀង និងបើកសម្ពោធគម្រោងលក់ចម្ការមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២៧ កុម្ភៈ តារាចម្រៀងល្បីល្បាញកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើអោយកញ្ជ្រោលនៅក្នុងកម្មវិធីយ៉ាងខ្លាំង ដោយកញ្ញាបកស្រាយបទចម្រៀងប៉ុន្មានបទ អមដោយក្បាច់រាំ តែធ្វើអោយភ្ញៀវកត្តិយសផ្ដោតការចាប់អារម្មណ៍ចំពោះកញ្ញាយ៉ាងខ្លាំង។ អ្វីដែលគេកាន់តែកត់សម្គាល់ខ្លាំងជាងការបង្អួតរូបសម្រស់ និងភាពរស់រវើកនៃក្បាច់រាំទៀតនោះ គឺកញ្ញាបានប្រកាសថានឹងទិញដីចម្ការធុរ៉េនក្នុងចំនួនច្រើនហិកតារបស់គម្រោងឋានព្រះឥន្ទដែលបានប្រកាសយប់នោះ ដោយសារតែកញ្ញាយល់ថាគឺដល់ពេលហើយដែលកញ្ញាគួរមានចម្ការធុរ៉េនធំមួយជារបស់ផ្ទាល់ខ្លួន។

ឱក សុគន្ធកញ្ញា និយាយថា នាងមិនធ្លាប់បានឮគម្រោងពុះដីឡូតិ៍ណាដែលលក់ជាចម្ការមួយហិកតារៗ ហើយក្រុមហ៊ុនមានទាំងសេវាបង់រំលោះ និងសេវាថែទាំងដំណាំអោយរហូតដល់បានផល ហើយជាប្រភេទដីចម្ការដែលមានប្លង់កម្មសិទ្ធិបែបនេះនោះទេ ទើបកញ្ញាយល់ថាកញ្ញានឹងសិក្សាទិញចម្ការធុរ៉េនពីក្រុមហ៊ុននេះអោយបានមួយចំនួន អាស្រ័យទៅតាមការចង់បានជាក់ស្ដែង។ កញ្ញាថាខ្លួនចង់បានដីចម្ការធុរ៉េបែបនេះជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីខ្វះអ្នកមើលថែទាំដំណាំ និងមិនចង់ចំណាយថវិកាទាំងដុលតែម្ដង ទើបកញ្ញាចេះតែឃ្វាងៗរឿងទិញចម្ការនេះ។ កញ្ញាបញ្ជាក់ថាក្រោយពេលបានចូលរួមក្នុងពិធីប្រកាសលក់ចម្ការរបស់គម្រោង«ឋានព្រះឥន្ទជាតិធី»បានធ្វើអោយនាងចាប់អារម្មណ៍តែម្ដង ដោយក្នុងចំណោមប្រភេទចម្ការទាំងអស់គឺនាងពេញចិត្តគម្រោងចម្ការធុរ៉េន និងខេត្តកំពត។ នៅក្នុងពិធីនោះ នាងថាខ្លួនទទួលបានតម្លៃខ្លួនខ្ពស់ ទើបនាងនៅកំដរពិធីតាំងពីព្រលប់រហូតដល់ចាប់រង្វាន់ធំហើយ ហើយថែមទាំងបកស្រាយបទចម្រៀងច្រើនបទ ធ្វើអោយពិធីទាំងមូលកញ្ជ្រោលខ្លាំង។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានអះអាងថា រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនរបស់លោកសម្ងំទិញបានចម្ការអ្នកស្រីរហូតដល់រាប់ពាន់ហិកតារ នៅខេត្តមណ្ឌលគីរី រតនៈគីរី កំពត និង ពោធិសាត់ជាដើម ហើយបានវិនិយោគដាំជាដំណាំផ្សេងអាស្រ័យទៅតាមសណ្ឋានដី។ ប៉ុន្តែដោយសារក្រុមហ៊ុនយល់ថាបើក្រុមហ៊ុនបន្តវិនិយោគដំណាំធុរ៉េន ដូងក្រអូប និងប័រ តែម្នាក់ឯងរបៀបនេះ គឺនៅថ្ងៃណាមួយពិតជាមានហានិភ័យ អ៊ីចឹងហើយទើបក្រុមហ៊ុនសម្រេចពុះដីចម្ការដែលខ្លួនទិញបានរហូតដល់រាប់ពាន់ហិកតារនោះ ជាឡូតិ៍តូចៗវិញ ដោយក្នុងឡូតិ៍មានទំហ៊ំ១ហិកតារៗ ហើយលក់បង់រំលោះដើម្បីអោយមានការចូលរួមវិនិយោគ ដើម្បីបន្ថយបន្ទុករបស់ក្រុមហ៊ុន។ ប៉ុន្តែក្រុមហ៊ុននៅតែបន្តផ្ដល់ជូននូវពូជដំណាំ និងការថែទាំដោយបុគ្គលិកជំនាញរហូតដល់៤ឆ្នាំ ឬ៦ឆ្នាំ ដែលជារយៈពេលអោយបង់រំលោះនោះ ដើម្បីអោយចម្ការទាំងឡាយនៅតែមានដំណាំចេញផ្លែចេញផ្កា ងាយស្រួលអោយក្រុមហ៊ុនទទួលទិញផល។ លោកថាគម្រោងដីចម្ការពុះឡូតិ៍របស់ខ្លួន មានតម្លៃពី១៤០០០រហូតដល់ជាង៤ម៉ឺនក្នុងមួយហិកតារ ដោយនៅទឹកដីខេត្តមណ្ឌលគីរី គឺជាចម្ការប័រ នៅកំពតជាចម្ការធុរ៉េន និងនៅខេត្តពោធិ៍សាត់គឺជាចម្ការដូងក្រអូប។ ក្នុងនោះក្រុមហ៊ុនក៏នឹងពុះលកក់ចម្ការក្រូច និងចម្ការឬស្សី ជាហិកតារៗអោយបង់រំលោះបែបនេះ ក្នុងពេលខាងមុខផងដែរ។

លោកថាពិធីជប់លៀង ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ កុម្ភៈ គឺជាពិធីសម្ពោធបើកលក់ចម្ការដូងក្រអូបនៅខេត្តពោធិ៍សាត់ ដោយក្នុងមួយហិកតារគឺលក់បង់រំលោះរយៈពេល៤ ទៅ៦ឆ្នាំ ហើយមិនគិតការប្រាក់ និងមិនត្រូវការប្រាក់តម្កល់។ តម្លៃដែលលក់ជូននេះ ក៏បូកបញ្ចូលថ្លៃផ្ដល់ពូជដំណាំ និងសេវាថែទាំដំណាំអោយពេញរយៈពេល៤ឆ្នាំផងដែរ ដោយមានន័យថាម្ចាស់រង់ចាំតែទទួលផល។ អ្វីដែលសំខាន់លោកអះអាងថា ដីចម្ការដែលបានពុះលក់មិនមែនជាដីសម្បទានរបស់រដ្ឋ ឬដីខុសច្បាប់នោះទេ ដោយលោកធានាថាជាដីដែលមានប្លង់កម្មសិទ្ធិច្បាស់លាស់ ដោយសារតែដីទាំងនោះគឺជាដីដែលលោកប្រមូលទិញពីពលរដ្ឋកាលពីច្រើនឆ្នាំមុន ហើយយកមកវិនិយោគជាចម្ការប៉ុណ្ណោះ។ នៅក្នុងពិធីនោះក៏មានការចាប់រង្វាន់ធំជាច្រើនដូចជារង្វាន់បញ្ចុះតម្លៃចម្ការពី២ពាន់រហូតដល់៥ពាន់ រង្វាន់ទៅកម្សាន្តនៅម៉ាកាវ និងរង្វាន់ធំបានចម្ការទំហ៊ំមួយហិកតារ៣រង្វាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here