ផ្លាស់ប្ដូរពីបទចម្រៀងមនោសញ្ចេតនា មកជាចម្រៀងបែបឆឺតៗលាយឡំជាមួយនឹងភ្លេងឆៃយ៉ំាប្រពៃណីខ្មែរ អមទៅដោយអត្ថន័យពិរោះរបស់លោក ឥន្ទ និម្មិត នៅក្នុងផលិតកម្មត្រចៀកកាំ ក្រោយសម្ងំផលិត MV បទ « សុំហៅប៉ាផង » ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
MV បទ « សុំហៅប៉ាផង » នេះដែរត្រូវបាននិពន្ធ ច្រៀង និង ដឹកនាំថតដោយផ្ទាល់ពីលោក ឥន្ទ និម្មិត ដែលជាអ្នកសិល្បៈមួយរូបដែលមានទេពកោសល្យ និង ស្នាដៃមិនធម្មតា ហើយនាពេលកន្លងទៅនេះ លោកក៏ទើបតែបញ្ចេញស្នាដៃថ្មីៗជាច្រើន និង ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រជាហូរហែរ។
ក្រៅពីពិរោះ និង មានអត្ថន័យ អមដោយភ្លេងឆៃយ៉ំាគួរឱ្យចង់រាំហើយ នៅក្នុងMV បទ « សុំហៅប៉ាផង » នេះផងដែរក៏មានការចូលរួមសម្ដែងពីសំណាក់ ពូណុយ យាយតយ អូន ចប និង ដុល្លា ដែលធានាថាសើចពីដើមដល់ចប់ជាមួយនឹងសកម្មភាពរំលេចនូវទេសភាពត្រជាក់ភ្នែក ការរស់នៅបែបស្រុកស្រែចម្ការ។


