ព្រោះតែគេដៀល ភេទទី3ស្រុកស្រែ បែរជាកាន់តែមានទឹកចិត្តតស៊ូ រហូតក្លាយជាអ្នកជំនាញផាត់មុខ

0


តារាផាត់មុខជំនាញច្បាស់លាស់ពេលនេះ លោកសុធា make up បានប្រែមុខមាត់ថ្មីរបស់ខ្លួន យ៉ាងប្រសើរហើយ បន្ទាប់ពីតស៊ូចាកចេញពីស្រុកកំណើត មកត្រាច់ចរវាសនាលើដីភ្នំពេញ រយៈពេល១២ឆ្នាំ។ លោករងនូវសម្ពាធការមើលងាយជាប្រចាំ ចំពោះ អ្នកដ៍ទៃចង់គ្រប់រូបភាព។ ម្ល៉ោះហើយទើបលោកបាន ប្រឹងរើបម្រះរហូតអាចរលាស់ខ្លួនចេញពីភាពតោកយ៉ាកហើយក្លាយជា អ្នកឯកទេសជំនាញផាត់មុខ ដ៍បុិនប្រសព្វម្នាក់មិនអន់ជាងគេ។

លោកសុធា make up ត្រូវបានគេទទួលស្គាល់ស្នាដៃផាត់មុខពីអតិថិជន ថាមានទឹកដៃល្អហើយអាចទទួលយកបាន។ លោកត្រូវបានតស៊ូព្យាយាមដកបទពិសោធន៍ពីមុខរបរដែលពេញចិត្តនេះ ច្រើនឆ្នាំទម្រាំតែអាចប្រើការបាន ញញឹមនាពេលនេះ។ មិនថាតារាមួយចំនួន ដែលល្បីៗឆ្លងកាត់ការផាត់មុខរបស់លោកសុទ្ឋតែសរសើរថាស្អាត សមមុខមាត់។ ម្លោះហើយទើបលោករមែង ចាប់ឱកាសបានផាត់មុខកូនក្រមុំ នាថ្ងៃសំខាន់ក្នុងជីវិតអស់ជាច្រើននាក់មកហើយ។មកមានលំនឹងជីវិតគ្រាន់បើអ្នកផាត់មុខជំនាញនេះ ហាក់នៅតែនឹកឃើញអំពីជីវភាពអតីតកាល។ ពិសេសរឿងគេមាក់ងាយខ្លួន បង្អាប់ថាបុរសចរិកស្រី ធ្វើអ្វីមិនកើតទើប ដុះឆន្ទៈអោយលោកព្យាយាមរើបម្រះអោយខ្លួនមានពន្លឺតបការមើលងាយរបស់គេវិញ។

នៅក្នុងបណ្តាញសង្គម លោក សុធា make up បានបង្ហោះសារថា «12ឆ្នាំហើយដែលក្មេងខ្ទើយស្រុកស្រែម្នាក់នេះមករស់នៅទីក្រុងភ្នំពេញរល់ថ្ងៃនេះក្មេងខ្ទើយម្នាក់នេះមិនសុំអីពីរបងៗមិត្តៗប្អូនៗនៅទីក្រុងភ្នំពេញទាំងអស់មិនចង់បានអីទេគឺសុំតែក្តីស្រលាញ់មកលើក្មេងម្នាក់នេះក៏ក្មេងម្នាក់នេះសប្បាយចិត្តខ្លាំងបំផុតសំរាប់ជីវិតក្មេងខ្ទើយស្រុកស្រែកម្នាក់នេះសូមតែម្យ៉ាងបានហើយកុំជាន់ឈ្លីកត្តិយសក្មេងម្នាក់នេះកុំមើលងាយកុំស្អប់ខ្ពើមបើមិនចូលចិត្តក្មេងម្នាក់នេះងាកមុខចេញរឺមិនបាច់យាយរកទេ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here