អ្នកប្រាជ្ញ​រូបវិទ្យា Stephen Hawking ទទួលអនិច្ចកម្ម​ហើយ! ក្នុង​វ័យ ៧៦ ឆ្នាំ

0

អ្នកប្រាជ្ញ​រូបវិទ្យា​ដ៏​ល្បីល្បាញ គឺ​លោក Stephen Hawking បានទទួល​មរណភាព​យ៉ាង​ស្ងប់​សុខ​ក្នុង​ជន្មាយុ ៧៦ ឆ្នាំ ក្នុង​គេហដ្ឋាន​លោក នាទី​ក្រុង Cambridge នៅ​ប៉ុន្មាន​ម៉ោង​មុន។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី Daily Mail ចេញផ្សាយ​នៅមុននេះ។

កូនៗរបស់លោក Hawking គឺ Lucy, Robert និង Tim បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា៖ យើង​មានការ​សោកស្តាយ​ជា​ពន់ពេក​ដែល​ឱ​ពុក​ជាទី​ស្រឡាញ់​របស់​យើង​បាន​លាចាក​លោក​ទៅដោយ​គ្មាន​ថ្ងៃ​វិល​វិញ​នៅថ្ងៃនេះ។

សេចក្តី​ដដែល​បន្តទៀត​ថា៖ គាត់​គឺជា​អ្នកវិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ និង​ជាម​នុស្ស​អច្ឆរិយ:ម្នាក់ ហើយ​ការងារ និង​ឧ​ត្ត​ម្ភ​ភាព​របស់គាត់ នឹង​រស់នៅ​ឋិតថេរ​ជា​រៀងរហូត។ ភាពក្លាហាន និង​អត់ធ្មត់​ជាមួយនឹង​ប្រាជ្ញា​ស្មារតី​ដ៏​ខ្ពង់ខ្ពស់​របស់គាត់ បាន​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​មនុស្ស​នៅ​ទូទាំង​ពិភពលោក។

គាត់​បាន​និយាយ​នៅ​គ្រាមួយ​ថា «ចក្រ​វា​ឡ​នេះ នឹងមិន​មាន​អ្វី​ច្រើន​នោះទេ បើ​វា​មិនមែនជា​ផ្ទះ​របស់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះ» យើង​នឹង​នឹក​ដល់​គាត់​ជា​រៀងរហូត។

LEAVE A REPLY

Please enter your comment!
Please enter your name here