កំពែង ខ្មៅ ចាញ់ដោយស្វ័យប្រវត្តិ

0

កីឡាករបង្គោលខៀវ កំពែង ខ្មៅ មិនអាចឡើងទៅកាន់ជុំទី២បាននោះទេ សម្រាប់ការប្រកួតដែលបានគ្រោងឡើងកាលពីថ្ងៃសៅរ៍ទី១៧ វិច្ឆិកា ដោយសារតែមានទម្ងន់លើសគោលការណ៍។ ការប្រកួតត្រូវបានឡើងបំពេញកិច្ចប៉ុណ្ណោះ ខណៈដែលគេគឺជាជើងខ្លាំងម្នាក់ ប៉ុន្តែជាត្រូវកំហិតអោយចាញ់ដោយគ្មានការតវ៉ា។

បញ្ហាដែលបានកើតឡើងនេះ ត្រូវបានប្រកាសឡើងក្នុងកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement) ជ្រើសរើសជើងឯកខ្សែក្រវ៉ាត់ទម្ងន់៥៧គីឡូក្រាមរដូវកាលទី៤ នៅព្រែកកំពិស។ កីឡាករកំពែង ខ្មៅមកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្មប៉ះជាមួយសិស្សប្អូន សេក គឹមសាន្ត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប។

ប្រវត្តិការប្រកួតរបស់អ្នកប្រដាល់ចិត្តមុតទាំង២នេះកំពែង ខ្មៅប្រកួតបាន៥៨ដង ឈ្នះ ៥០ ចាញ់៦ ស្មើ២ រីឯគឹមសាន្តប្រកួតបាន៤១ដង ឈ្នះ២៥ ចាញ់១២ ស្មើ៤។ នេះជាជំនួបលើកទី២ ដោយលើកទី១អ្នកទាំង២ស្មើគ្នាគ្មានឈ្នះ គ្មានចាញ់។ ប៉ុន្តែសម្រាប់ការប៉ះគ្នាម្តងទៀតក្នុងវគ្គដណ្តើមពាន កំពែង ខ្មៅ ត្រូវគេអោយចាញ់តែម្ដង ព្រោះតែគេប្រហែសអោយឡើងគីឡូជ្រុល។ ដំណើរការប្រកួតដ្បិតថាបានឡើង ប៉ុន្តែគេដឹងរួចទៅហើយ ថា កំពែង ខ្មៅ នឹងចាញ់ដោយពិន្ទុ។ ប៉ុន្តែកីឡាកររូបនេះ ក៍វាយគូប្រកួតធ្វើអោយគេទ័លទីម្ដងៗផងដែរ ដ្បិតថាជ័យជម្នះបានទៅភាគីម្ខាងទៀត ក្រោយបញ្ចប់ទឹកទី៣។

LEAVE A REPLY

Please enter your comment!
Please enter your name here