App Happy Watch 99 ក្លាយជាបណ្ដាញសង្គមថ្មីមួយនាពេលខាងមុខ

0

យោងតាមព័ត៌មាន ដែលបានផ្សព្វផ្សាយ សម្ដេចនាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្កើតApp ថ្មីមួយឈ្មោះថា Happy Watch99- Angkor Social Media ដើម្បីផ្តល់ព័ត៌មានឆាប់រហ័ស ជូនដល់ពលរដ្ឋ ដែលចូលចិត្តតាមដានព័ត៌មានរបស់សម្ដេច នៅតាមបណ្ដាញសង្គម។

នៅក្នុង App នោះក៏នឹងអាចទស្សនា កម្មវិធីរបស់ទូរទស្សន៍ថ្មីមួយ ដែលមានឈ្មោះថា ”ទូរទស្សន៍តេជោ SPM-HD TV”។ តាមរយៈការប្រកាសនេះ គឺមានន័យថា ទូរទស្សន៍តេជោ (HD TV), នឹងក្លាយជាទូរទស្សន៍ ដែលមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមមួយ នាពេលខាងមុខ។

ទន្ទឹមគ្នានេះដែរ App Happy Watch ដែលកំពុងបន្ថែមទម្រង់ ជំនួសអោយ facebook, Titk Tok, Youtube, Live ដើម្បីអោយកម្ពុជា មាន បណ្ដាញទំនាក់ទំនងផ្ទាល់ខ្លួនមួយ។

សូម Download “Happy Watch99” ជាមួយ QR Code នេះ *ក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here