ក្រុមប្រឹក្សា iEBuy ប្រកាសធ្វើជំនួបទ្រង់ទ្រាយធំជួបជុំអ្នកសិល្បៈ ដើម្បីផ្សព្វផ្សាយបណ្ដាញសង្គមថ្មីជាស្នាដៃកូនខ្មែរ

0


តាមរយៈកិច្ចប្រជុំលើកចុងក្រោយ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាល App iEBuy ដែលជាបណ្ដាញសង្គមបង្កើតឡើងដោយកូនខ្មែរ បានសម្រេចរៀបចំកម្មិធីជំនួបធំមួយ ជាមួយនឹងសិល្បករ ដោយបានសហការជាមួយលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដើម្បីសុំអោយលោកជួយគៀងគរបងប្អូនសិល្បករជាសមាជិក ដើម្បីចូលរួមស្វែងយល់ពី បណ្ដាញសង្គម iEBuy ដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានកម្មវិធីដូចគ្នានឹង Facebook និង Tik Tok ហើយមាន Function ខ្លះ គឺទំនើបជាង បណ្ដាញសង្គម Facebook និង Tik tok ទៅទៀត ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាបណ្ដាញសង្គមសម្រាប់ទំនាក់ទំនង ជំនួសអោយបណ្ដាញសង្គមបរទេស។

លោក ឯម រិទ្ធី អគ្គនាយកក្រុមហ៊ុន និង លោក លី សីហនន្ទ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ថាការអភិវឌ្ឍន៍បណ្ដាញសង្គមសម្រាប់កូនខ្មែរ ដែលមានឈ្មោះថា iEBuy នឹងអាចជំនួសបណ្ដាញសង្គមបរទេស ក្នុងពេលខាងមុខ ខណៈដែលពេលបច្ចុប្បន្ន iEBuy ក៏មានអ្នកលេងដូចគ្នានឹង Facebook ប្រមាណជាង១០ម៉ឺនអាក់ខោនរួចទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here