កីឡាករបាល់ទាត់ច្រើនរូប មូលគ្នាស្មឹងស្មាតសម្មាធិធ្វើលំហាត់ចិត្តឱ្យស្ងប់ មុននឹងធ្វើការប្រកួត

0
- Advertisement Banner -

ជាមួយថ្មី និងជាបទពិសោធន៍មួយល្អ កីឡាករវ័យក្មេង ច្រើនរូប ត្រូវសមាធិអោយល្អ មកហាត់តាំងអារម្មណ៍ ។ ប្រយោជន៍ត្រូវចេះគ្រប់គ្រងខ្លួនឯងអោយបាន ល្អបំផុត មុននឹងធ្វើការ ប្រកួតហើយ ត្រូវចេះរៀបចំផ្លូវចិត្តអ្វីខ្លះ ដែលជាកិច្ចការ យើងមានអោយហើយនោះ។

កីឡាករ ដ៍វ័យក្មេង កំពុងពេញកម្លាំងជាច្រើន នាក់បាន មកជួបជុំគ្នា ប្រមូលផ្តុំ ដើម្បីធ្វើសមាធិ ផ្លូវអារម្មណ៍ អោយបានល្អ ហាត់ពត់ខ្លួនឯង អោយបានជៀសវាងក្រេវក្រោធពេលឡើងទៅ ទីលានបាល់ទាត់។ កម្មវិធីនេះ បានរៀបចំឡើង ដោយស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ នាវត្ត មុនីប្រសិទ្ឋវង្ស ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាម សង្ឃដីការ របស់ សម្តេច សង្ឃ មួង រ៉ា បានមានថេរដិកាថា ការមកជួបជុំគ្នានេះ ដើម្បីរៀបចំចិត្តកីឡាករ មិនតក់ស្លុត ចាញ់គេ។ ត្រូវមានកម្លាំងចិត្តខ្លួនឯងជា សំខាន់ហើយយកកាេហាត់រៀនមក អនុវត្តប្រកួត។ ត្រូវតាំងចិត្តកុំខ្លាចអ្នកដទៃ ហើយត្រូវគិតថា ក្នុងចំណោមអ្នកទស្សនារាប់លាន នាក់ យើង១២រូបជា ក្តីសង្ឃឹមជាតិ ហើយយើង យកធម៌មកគិត ។ មិនត្រូវប្រមាថអ្នកដ៍ទៃ កុំមើលងាយដៃគូ ហើយខំតស៊ូទើបយកឈ្នះបាន។ គ្មានអ្វីដែលធំជាងធម៍អារ កុំក្រេវកុំក្រោធ មោហៈចំពោះអ្នកដ៍ទៃ។ ត្រូវយកកាយគ្របដណ្តប់ ដោយខ្លួនឯង មិនមែនយកដណ្តប់គ្របលើ អ្នកដ៍ទៃឡើយ។

តាមប្រសាសន៍ លោកមុនី ប្រធានគ្រប់គ្រងទូរទស្សន៍ប៉ុស្តីលេខ៥ បានអោយដឹងថា ប៉ុស្តីលេខ៥ ពិតជាមានការសោមនរីករាយជាទីបំផុតដែល បានខាងថ្នាក់ដឹកនាំកំពូលៗ ដឹកនាំកីឡាករ មកសមាធិ នៅទីតាំងវត្តដ៍ពូកែមួយនេះ។ យើងចង់អោយកីឡាករទាំងអស់ស្ងប់ អារម្មណ៍ស្ងប់ចិត្ត មិនត្រូវច្រឡោតពេលប្រកួត ចង់យកឈ្នះគេ ទាល់តែចិត្តស្ងប់ហើយ ប្រើបច្ចេកទេសដែលមានទៅ ប្រកួត។ កីឡាជាមិត្តភាព កីឡាមិនមែនសមរភូមិនៃការគុំគួនគ្នាឡើយ។ នាចុងកម្មវិធីក៍មានការ ជួបជុំពិសារ អាហារសាមគ្គីយ៉ាងរីករាយស្និតស្នាលផងដែរ។ លោកថា នេះជាការចូលរួម លើកស្ទួយវិស័យកីឡាបាល់ទាត់ របស់កម្ពុជាយើងមួយផ្នែកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here