Gareth Bale និយាយ​ពី​ផែនការ​ផ្លាស់​ទៅ​ក្របខ័ណ្ឌ Chinese Super League

0

យោងតាម​របាយការណ៍​របស់ The Mirror កាលពី​ថ្ងៃអាទិត្យ​បានឱ្យដឹងថា​កីឡាករ​ល្បឿន​លឿន Gareth Bale បាន​សារភាពថា គាត់​កំពុង​ពិចារណា​ក្នុងការ​ចូលរួម​ជាមួយ​ក្រុម​ចិន នៅ​ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស​ចិន (Chinese Super League)។

Bale ក៏បាន​តំណាងឱ្យ​ក្រុម​ជម្រើសជាតិ​វេ​ល នៅក្នុង​ប្រកួត​មិត្តភាព​នៅក្នុង​ទីក្រុង​ណាន​នី​ង (Nanning) ប្រទេស​ចិន​ផងដែរ តែ​ត្រូវបាន​បរាជ័យ ទល់នឹង អ៊ុយ​រូ​ហ្គា​យ ០ទល់១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​បាន​ផ្តួល​ម្ចាស់ផ្ទះ​ចិន ៦-០ ក្នុងការ​ប្រកួត​ដំបូង។

ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ បាន​និយាយថា៖ “វា​ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ​ដែលមាន​មនុស្ស​អស្ចារ្យ” នៅក្នុង​អំឡុងពេល​អនាគត​ខ្ញុំ​មិន​ប្រាកដ​ទេ ។ “ប៉ុន្តែ​ខ្ញុំ​ប្រាកដថា​ប្រសិនបើ​ខ្ញុំ​ផ្លាស់​មក ខ្ញុំ​នឹង​ត្រូវបាន​មើលថែរក្សា​យ៉ាង​ល្អ។ “នៅពេលដែល​ខ្ញុំ​មក​ប្រទេស​ចិន គឺ​តែងតែ​ទទួល​បានការ​រាក់ទាក់​ដ៏​អស្ចារ្យ​បែបនេះ​ពី​អ្នកគាំទ្រ​ចិន។ ពួកគេ​បាន​ស្វាគមន៍​យើងទាំងអស់គ្នា​មិន​គ្រាន់តែ​ខ្ញុំ​ទេ។ ពួកគេ​មើលថែ​យើង​យ៉ាងខ្លាំង។

ទោះបីជា​ទទួលបាន​ភាព​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ក្លិប Real Madrid ក៏ដោយ​ក៏​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ ហាក់បីដូចជា​មិន​ប្រាកដប្រជា​មួយ​អនាគត​របស់ខ្លួន​នៅឯ​កីឡដ្ឋាន Santiago Bernabeu ទៀត​ទេ ហើយ​ដំណែង ១១ នាក់​ដំបូង​ក៏​មិនអាច​ធានា​បានដែរ នៅ​រដូវ​កាល​ក្រោយ។

ទោះបីជា​យ៉ាងណាក៏ដោយ Bale ដែល​កិច្ចសន្យា​របស់គាត់​នឹង​ត្រូវបាន​ផុតកំណត់​នៅ​ឆ្នាំ ២០២២ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ប្រាប់​ក្លិប​ថា​គាត់​នឹង​ពិចារណា​ពី​ការចាកចេញ​ពី​ទីក្រុង ម៉ា​ឌ្រី​ដ នឹងចូលរួម​ជាមួយ​ក្រុម​អឺរ៉ុប ដ៏​សំខាន់​មួយ​ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here