យោងតាមរបាយការណ៍របស់ The Mirror កាលពីថ្ងៃអាទិត្យបានឱ្យដឹងថាកីឡាករល្បឿនលឿន Gareth Bale បានសារភាពថា គាត់កំពុងពិចារណាក្នុងការចូលរួមជាមួយក្រុមចិន នៅក្របខ័ណ្ឌកំពូលរបស់ប្រទេសចិន (Chinese Super League)។
Bale ក៏បានតំណាងឱ្យក្រុមជម្រើសជាតិវេល នៅក្នុងប្រកួតមិត្តភាពនៅក្នុងទីក្រុងណាននីង (Nanning) ប្រទេសចិនផងដែរ តែត្រូវបានបរាជ័យ ទល់នឹង អ៊ុយរូហ្គាយ ០ទល់១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានផ្តួលម្ចាស់ផ្ទះចិន ៦-០ ក្នុងការប្រកួតដំបូង។
ខ្សែបម្រើប្រយុទ្ធរូបនេះ បាននិយាយថា៖ “វាជាប្រទេសដ៏អស្ចារ្យមួយដែលមានមនុស្សអស្ចារ្យ” នៅក្នុងអំឡុងពេលអនាគតខ្ញុំមិនប្រាកដទេ ។ “ប៉ុន្តែខ្ញុំប្រាកដថាប្រសិនបើខ្ញុំផ្លាស់មក ខ្ញុំនឹងត្រូវបានមើលថែរក្សាយ៉ាងល្អ។ “នៅពេលដែលខ្ញុំមកប្រទេសចិន គឺតែងតែទទួលបានការរាក់ទាក់ដ៏អស្ចារ្យបែបនេះពីអ្នកគាំទ្រចិន។ ពួកគេបានស្វាគមន៍យើងទាំងអស់គ្នាមិនគ្រាន់តែខ្ញុំទេ។ ពួកគេមើលថែយើងយ៉ាងខ្លាំង។
ទោះបីជាទទួលបានភាពជោគជ័យយ៉ាងធំធេងនៅក្លិប Real Madrid ក៏ដោយក៏កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ហាក់បីដូចជាមិនប្រាកដប្រជាមួយអនាគតរបស់ខ្លួននៅឯកីឡដ្ឋាន Santiago Bernabeu ទៀតទេ ហើយដំណែង ១១ នាក់ដំបូងក៏មិនអាចធានាបានដែរ នៅរដូវកាលក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ Bale ដែលកិច្ចសន្យារបស់គាត់នឹងត្រូវបានផុតកំណត់នៅឆ្នាំ ២០២២ ត្រូវបានគេរាយការណ៍ថាបានប្រាប់ក្លិបថាគាត់នឹងពិចារណាពីការចាកចេញពីទីក្រុង ម៉ាឌ្រីដ នឹងចូលរួមជាមួយក្រុមអឺរ៉ុប ដ៏សំខាន់មួយផ្សេងទៀត៕