ក្រោយបិទបញ្ចប់ការរត់ដើម្បីមនុស្សធម៌ សាយ មិនបញ្ឈប់មហិច្ចតាកៀរគររកជំនួយពីសប្បុរសជន

0

ខណៈដែលកីឡាករភាគច្រើន ហាក់ផ្ដោតទៅលើការប្រកួតដើម្បីកិត្តិយសមុខមាត់ខ្លួន និងជាតិជាធំ កីឡាករផ្នែករត់ប្រណាំង លោក កីឡាករ អ៊ួន បឋម ហៅសាយ បានអះអាងថា វិស័យកីឡាករក៏មានឥទ្ធិពលខ្លាំងក្នុងការស្វែងរកមូលនិធិ ដើម្បី
ជាប្រយោជន៏ដល់សង្គម កុមារកំព្រា និង ជាប្រយោជន៏ដល់មន្ទីរពេទ្យជាដើមផងដែរ ជាពិសេសកីឡាកេល្បីៗ ដែលមានហ្វេនស្រាប់។

លោកប្រកាសដោយចំហរថា រូបលោកកាលពីមុនក៏មិនដែលចាប់អរម្មណ៏ថា នឹងមានឱកាសបានរួមចំណែកជួយដល់មន្ទីរពេទ្យកុមារអង្គរនៅសៀមរាបនោះទេ ប៉ុន្តែក្រោយពេលមានឱកាស
ទើបលោកដឹងថា ការមានឱកាសបានរួមចំណែកជួយសង្គម មិនគ្រាន់តែបានរួមគ្នាបំផុសពីអ្វីមួយ អោយសប្បុរសជនបានដឹងបានឮប៉ុណ្ណោះទេ តែក៏បានបង្ហាញពីអំពើល្អ បានរំលែកកង្វះខាតនៅក្នុងស្ថាប័នណាមួយ និងជាពិសេសក៏ជួយអោយបុគ្គលទាំងនោះទទួលបាននូវការគោរព។ លោកថា កីឡាករគ្រប់រូប សុទ្ធតែមានឱកាសបំផុសខាងផ្នែកសប្បុរសធម៌ ដូចជាអាចរួមចំណែកទទួលប្រកួតមិនយកប្រាក់កម្រៃដើម្បីប្រមូលថវិកាជាប្រយោជន៍ដល់សង្គម ឬ ធ្វើយុទ្ធនាការណាមួយ តាមតែអាចធ្វើទៅបាន ដែលកត្តាទាំងនោះ គឺសុទ្ធតែជាផ្នែកដ៏សំខាន់ សម្រាប់ការងារសប្បុរសធម៌។ លោកថា មានសប្បុរសជនច្រើនណាស់ ដែលរង់ចាំជ្រោមជ្រែងសកម្មភាពបំផុសរបស់កីឡាករ ដោយលោកបញ្ជាក់ថា សំខាន់គឺអោយតែកីឡាករទាំងនោះ បង្កើតជាព្រឹត្តិការណ៍ណាមួយ គឺពិតជាមិនខ្វះអ្នកគាំទ្រ។ ជាមួយនឹងកម្លាំងជំរុញនេះ ដែលលោកនឹងបន្តធ្វើសកម្មភាពជាច្រើនបន្តទៀត បន្ទាប់ពីលោកបានស្វែងរកមូនិធិ បានមួយចំនួនជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តាមរយៈការរត់ពីខេត្តមួយទៅខេត្តក្នុងរយៈពេល99ថ្ងៃ ដែលធ្វើអោយមានការចាប់អារម្មណ៍ពីក្រុមសប្នុរសជននោះ។ លោក អ៊ួន បឋម ហៅសាយ បានថ្លែងបញ្ជាក់ថា លោកនៅតែបន្តសកម្មភាពសប្បុរសធម៍ ដោយក្រោយពីលោករត់បានចម្ងាយផ្លូវរហូតដល់ជាង2400គីឡូម៉ែត្រ ជុំវិញប្រទេសកម្ពុជា ២១ខេត្ត គឺលោកហាក់មានកម្លាំងជំរុញ ដោយលោកនឹងមិនឈប់នោះទេ ដើម្បីជាគំរូដល់អ្នកគាំទ្រ និងស្រលាញ់កីឡា។ លោកលើកឡើងថា កម្លាំងជំរុញក្នុងកិច្ចការសប្បុរសធម៌នេះ គឺបណ្ដាលមកពីសកម្មរត់នេះ បានបន្សល់នូវអនុស្សាវរីយ៍ជាច្រើន ដែលធ្វើអោយលោកមានអារម្មណ៍ថា សប្បាយចិត្តពេលបានធ្វើអំពើល្អ។ លោកថាមិននឹកស្មានថានឹងមានជីវិតត្រលប់មកវិញនោះទេ ដោយក្នុងកាលៈទេសៈខ្លះ គឺលោកជួបប្រទះនូវឧបសគ្គជាច្រើន។ អនុស្សាវរីយ៍ប្រជាពលរដ្ឋជាច្រើនបានជួយផ្ដល់បាយទឹកអោយលោក ផ្ដល់កន្លែងស្នាក់នៅ ខណៈមន្ត្រីប៉ូលីស ក៌ជួយលោកលើផ្នែកចរាចរ ក្នុងសកម្មភាពរត់រយៈពេល៩៩ ដែលបញ្ចប់ទៅដោយជោគជ័យគឺជាអ្វីដែលលោកមិនអាចបំភ្លេចបាន។ លោកកាន់តែរំភើបចិត្ត នៅពេលសកម្មភាពលោកទៅដល់ទីតាំងខេត្តក្រុងម្ដងៗ គឺមានពលរដ្ឋស្វាគមន៍លោក និងមានមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលធ្វើអោយលោកមានភាពកក់ក្ដៅ។ ជាមួយនឹងបទពិសោធន៍នេះហើយ ដែលលោកប្រកាសថា នឹងស្វែងរកដៃគូផលិតជាភាពយន្តមួយ ដែលនិយាយពីការរត់សប្បុរសធម៌រយៈពេល៩៩ថ្ងៃរបស់ ដើម្បីអោយភាពយន្តនេះ បានរួមចំណែកកាន់តែច្រើន ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ភាពយន្តដែលគ្រោងផលិតនោះ គឺនិយាយពីការតស៊ូ បង្ហាញពីរឿងរ៉ាវដ៏លំបាកជាច្រើន នៅពីក្រោយការរត់ និង បង្ហាញពីទឹកចិត្តដ៏ច្រើនឥតគណនារបស់បងប្អូនខ្មែរ ដែលបានជួយយកអាសារលោក នៅក្នុងសកម្មភាពរត់។ ភាយន្តនេះ លោកប្រកាសលក់សំបុត្រ ហើយលុយដែលបានពីការឧបត្ថម្ភ និង បានពីការដាក់បញ្ចាំងតាមរោង គឺប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរទាំងអស់ ដែលការប្រកាសរបស់លោកបានធ្វើអោយមានការសរសើរ។ លោក សាយ បន្តថា លោកនឹងប្រើអាជីព និង ជីវិតរបស់លោកដើម្បីជាប្រយោជន៍ចំពោះកុមារអោយបានកាន់តែច្រើនបម្ថែមទៀត ហើយក្រៅពីគម្រោងបង្កើតភាពយន្តនេះ លោកក៏នឹងបង្កើតគម្រោង Let’go with Sai ដើម្បីរៃលុយអោយច្រើនបន្ថែមទៀត។

លោកកាន់តែមានមហិច្ឆតាបន្តធ្វើការងារសប្បុរសធម៍ បន្ទាប់ពី សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា អាយអេវ៉ាយអេសភី (IAYSP) ដែលជាសមាគមអន្តរជាតិដែលមានសមាជិកជាង៥០ប្រទេស នៅទូទាំងសកលលោក ក្រោមការបង្កើតឡើងដោយលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន (អ្នកម្តាយសន្តិភាព) កាលឆ្នាំ២០១៧ នៅប្រទេសកូរ៉េខាងត្បូង បានប្រគល់ពានរង្វាន់ជូនកីឡាករ អ៊ួន បឋម ហៅសាយ ជាផ្លូវការហើយ ជាថ្នូរនឹងការលះបង់របស់លោកដើម្បីកុមារកម្ពុជា នាពេលកន្លងទៅផងដែរ។ ការប្រគល់ជូននេះ គឺជាការវាយតម្លៃថា លោក អ៊ួន បឋម (សាយ) ជាបុគ្គលដែលមានគុណលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here