ក្រោយលុត​ក្រុម Cambodia Airports 8-5 ​អ៊ិន សុភិន ប្រកាស​អោយសងសឹក

0

បើទោះជាការប្រកួតចប់តង់ទី១លទ្ធផលបង្ហាញថាក្រុមបាល់ទាត់តារាៗមហាហង្សចាញ់ក្រុមបាល់ទាត់ Cambodia Airports ដោយលទ្ធផល៤ទល់៣ ក៏ការប្រកួតនៅពេលបញ្ចប់នៅតែអាចធ្វើអោយក្រុមតារាមហាហង្សរកបាន៨គ្រាប់ ឈ្នះក្រុមម្ខាងទៀតដែលរកបានតែ៥គ្រាប់។ នេះជាជំនួបលើកទី១ ក្នុងពេលដែលក្រុមមហាហង្សក៏ប្រកាសអោយក្រុម Cambodia Airports ធ្វើការសងសឹកក្នុងពេលខាងមុខ។

ការប្រកួតដែលបានធ្វើឡើងនៅកណ្ដាលភ្លៀងរលឹមនៅទៅទីលានវេស្ទើននោះ ក្រុម Cambodian Airports ដែលត្រូវគេស្គាល់ថាជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមខ្លាំង បានយកឈ្នះក្នុងតង់ទី១ក្នុងលទ្ធផល ៤ ទល់៣ ប៉ុន្តែក្រោមការរៀបប្រព័ន្ធលេងជាថ្មីរបស់លោក អ៊ិន សុភិន ប្រធានក្រុម ការប្រកួតទាំងមូលត្រូវបានប្រែប្រួលលទ្ធផល ដោយបញ្ចប់ការប្រកួតក្រុមមហាហង្សលត់ដល់៨ គ្រាប់ទល់នឹង៥ គួរអោយភ្ញាក់ផ្អើល។

លោក អ៊ិន សុភិន និយាយថាក្រោយចាញ់ក្នុងតង់ទី១ លោកមានការភ័យបារម្ភយ៉ាងខ្លាំង ដោយសារតែក្រុម Cambodia Airports គឺក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមពាក់កណ្ដាលអាជីពដែលលោកធ្លាប់ជួបប្រកួត។ លោកថាក្រឡាលេងក្នុងតង់ទី១ បើទោះជាដាក់សមាសភាពតារាៗដែលមានជើងល្អ ក៏មិនអាចទៅរួចជាមួយគូប្រកួតនោះដែរ ទើបលោកយល់ថាបើកុំតែរៀបក្រឡាលេងថ្មី ប្រហែលជាមិនអាចរក៥គ្រាប់ក្នុងតង់ទី២បានទេ។ លោកថាខ្លួននឹងត្រៀមអោយក្រុម Cambodia Airport ប្រកួតសងសឹកក្នុងពេលឆាប់ៗ បើទោះជាការប្រកួតជាថ្មី មិនទាន់ច្បាស់ថានឹងឈ្នះ ឬចាញ់យ៉ាងណាក្ដី។ លោកថាជារឿងសប្បាយចិត្តដែលក្រុមមហាហង្សកាន់តែរីកចំរើន ហើយអាចបញ្ចប់ការប្រកួតជាមួយលទ្ធផល ៨ ទល់៥ ជាមួយក្រុមខ្លាំង Cambodia Airports ដែលជាក្រុមហ៊ុនបម្រើសេវាអាកាសចរណ៍ធំនៅព្រលានយន្តហោះភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here