កែវ រំចង់ ស្ងាត់ៗ Cover បទ «ស្រណោះប្រពន្ធដើម» យកមកច្រៀង ឡើងផ្អើលTiktok

0

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីគេឃើញ កីឡាប្រដាល់មុខឌឺ លោក កែវ រំចង់ ដែលជាកីឡាករជួរមុខល្បីឈ្មោះ ក្នុងប្រទេស និងក្រៅប្រទេសក្មុងពិភពសង្វៀនប្រដាល់ បាន Cover បទ «ស្រណោះប្រពន្ធដើម» ដែលជាការបកស្រាយរបស់តារាចម្រៀងលោក រាជ ប្រាថ្នា ក្នុងផលិតកម្ម Davitra Media។

អ្នកគាំទ្រខ្លះបានវែកញែកថាប្រហែលជាបទ«ស្រណោះប្រពន្ធដើម» របស់ផលិតកម្ម Davitra Media នេះវាត្រូវទៅនឹងសាច់រឿងរបស់ លោកកែវ រំចង់ ទើបធ្វើឲ្យលោកកែវរំចង់សម្រេចយកបទនេះមក Cover ហើយបង្ហោះនៅលើ Tiktok។ ទោះជាយ៉ាងណាក៏កីឡាករមុខឌឺស្បែកស្វិតរូបនេះ មិនបានអធិប្បាយអ្វីនោះទេ ហើយយើងសង្ឃឹមថានឹងមានការអធិប្បាយរបស់លោកកែវរំចង់នៅពេលក្រោយ។

ប្រសិនបើបងប្អូនចង់ដឹងនូវអត្ថន័យទាំងស្រុងនៃបទ «ស្រណោះប្រពន្ឋដើម» របស់ផលិតកម្ម Davitra Media សូមចូលទៅ Links ដូចខាងក្រោម៖


LEAVE A REPLY

Please enter your comment!
Please enter your name here