សិស្សប្អូន បាន លីម បំបាក់សិស្សច្បងអោយចាញ់ នាសង្វៀនប៉ុស្តិ៍លេខ៥

0

ការប្រកួតប្រដាល់ប៉ុស្តិ៍លេខ៥ បានមកដល់ម្តងទៀតតាមការគ្រោងទុក។ការប្រដាល់នេះត្រូវបានប៉ុស្តិ៍លេខ៥មានការ យកចិត្តទុកដាក់មួយដែរ ក្រោយពេលមានការពេញនិយមគាំទ្រ របស់ទស្សនិកជន។យ៉ាងណាបើមើលទៅលើ គូប្រយុទ្ធបើកឆាកឃើញថា មានការវាយតប់គ្នាយ៉ាងគាប់ប្រសើរ ប្រកបដោយល្បិចស្នៀតគួរអោយគយគន់ផងដែរ។

នេះជាការប្រកួតប្រដាល់នៃកម្មវិធីសែលកាត ឆាំពាន ដែលរៀបចំឡើងនៅសង្វៀនព្រែកកំពឹស កាលពីល្ងាចថ្ងៃទី១៧ តុលា ឆ្នាំ២០២០កន្លងទៅ គូបើកឆាកបង្គោលក្រហម កីឡាករ បាន លីម មកពីក្លិបបញ្ជាការដ្ឋានទ័ពពិសេស ប្រកួតជាមួយ បង្គោលខៀវ អាំង សំអាត មកពីក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ។បើនិយាយពី បង្គោលខៀវ វិញជាសិស្សច្បងមាន បទពិសោធន៍ជាមួយការប្រកួតច្រើនដងមិនធម្មតា។ឯ បាន លីម ជាសិស្សប្អូនតែតិចនិចការប្រយុទ្ធក៏សម្បូរច្រើនមិនចាញ់គ្នាឡើយ។

ជារួមអ្នកទាំង២វាយ២ទឹកដំបូង មិនសូវជាទទួលបានការទាក់ទាញពេកនោះទេស្របពេលម្នាក់ៗមានតិចនិចលាក់រៀងៗខ្លួន។ចូលដល់៣ទឹក ចុងក្រោយ បាន លីម បានរកល្បិចប៉ែងជើងវិញ។ សិស្សប្អូនឃើញថាវាយលុកចំគោលដៅជាច្រើនដង ដែលជាសញ្ញាអោយដឹងថា មានតែមឈ្នះច្រើនជាងក្នុងពេលមហាជន ក៏មើលឃើញបែបនេះ។ ចុងក្រោយការប្រកួតបិទបញ្ចប់ បាន លីម ឈ្នះសិស្សច្បងដោយពិន្ទុ។

LEAVE A REPLY

Please enter your comment!
Please enter your name here