ជើងខ្លាំងថៃ Phecchhit Chhai បាក់លើសង្វៀនអន្តរជាតិនៅ SEATV

0

ធ្លាប់តែវាយបំបាក់កីឡាករជើងខ្លាំងកម្ពុជារាប់មិនអស់នាពេលមកបង្ហាញខ្លួននៅកម្ពុជាម្ដងៗ សម្រាប់ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃទី១៩ សីហា មុននេះ ជើងខ្លាំងថៃ Phecchhit Chhai រងការអាម៉ាស់យ៉ាងខ្លាំង។ កីឡាករថៃ មិនត្រឹមតែការពារជ័យជម្នះដែលធ្លាប់ទទួលបានកាលពីលើកមុនៗពីកីឡាករកម្ពុជាមិនបានប៉ុណ្ណោះទេ ប៉ុន្តែក៏បែករយះ និងត្រូវរាប់៣ដងភ្លាមតែក្នុងមួយទឹកផងដែរ។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃ ឲ្យមកប្រកួតនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានថ្លែងប្រាប់ថា លោកមិននឹកស្មានថាការប្រកួតមួយនេះ កីឡាកររបស់ទទួលបរាជ័យដល់ម្លឹងនោះទេ ដោយសារតែកីឡាករលោក មុនពេលមកប្រកួតមួយនេះ ក៏បានត្រៀមខ្លួន ក្នុងការហ្វឹកហាត់បានល្អ ខណៈដែលបរិយាកាសនៅកម្ពុជា និងរបបអាហារជាដើម គឺលែងជាបញ្ហា។ លោកថាការប្រកួតមួយនេះ លោកសរសើរកីឡាករកម្ពុជា ដែលវាយប្រកួតបានល្អ និងអាចបំបាក់កីឡាកររបស់លោក អោយរងការអាម៉ាស់បានខុសពីការគ្រោងទុក។ លោកមិននឹកស្មានថាកីឡាករ សូត្រ ប៊ុនធី អាចធ្វើអោយកីឡាករថៃរបស់លោករាប់ដល់៣ដងក្នុងទឹកទី៣ និងឈានដល់បោះបង់ការប្រកួត ដែលលោកយល់ថានេះ ជាការបរាជ័យយ៉ាងអាម៉ាស់របស់កីឡាករ Phetchhit Chhai ។ លោកចាត់ទុកថាជ័យជម្នះលើកនេះរបស់កីឡាករកម្ពុជា ពាក់ព័ន្ធនឹងបច្ចេកទេសផង សំណាងផងបើមិនដូច្នោះទេ គឺមិនអាចទទួលបានផ្លែផ្កាក្នុងកម្រិតមួយល្អដល់ម្លឹងនោះទេ។ យ៉ាងណាមិញ លោកថាជ័យជម្នះមួយនេះ នៅមិនទាន់ប្រាកដថានឹងអាចអោយកីឡាករ សូត្រ ប៊ុនធី ក្ដោបក្ដាប់បានយូរប៉ុណ្ណានោះទេ ដោយសារតែ កីឡាកររបស់លោក បានប្រកាសសុំសងសឹក ហើយការប្រកួតលើកក្រោយនៅមិនទាន់ច្បាស់ថាតើកីឡាករកម្ពុជា នៅអាចបន្តឈ្នះបែបនេះទៀត ឬអាចជាការបាក់មុខក្រោមដៃកីឡាករថៃវិញ?

LEAVE A REPLY

Please enter your comment!
Please enter your name here