Higuain ប្រាប់ហេតុផលបដិសេធ Chelsea

0

ដោយ: វង្ស សុសីហា
វាជារឿងដ៍គួរឲ្យចាប់អារម្មណ៍មួយដែលខ្សែប្រយុទ្ធ Gonzalo Higuain បដិសេធ មិនផ្លាស់ទៅកសន់ក្រុមតោខៀវ Chelsea ហើយងាកមកចូលរួមជាមួយក្រុម​បិសាចក្រហម AC Milan វិញ។

បើតាមរបាយណ៍មួយ ដែលចុះផ្សាយដោយកាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ប្រាប់មូលហេតុមួយ​ដែលរូបគេមិនព្រមផ្លាស់ទៅកាន់ក្រុមតោខៀវ Chelsea ។ តារាអាហ្សង់ទីនរូបនេះ បាននិយាយថា៖ នៅ Chelsea មានតែលោក Sarri គ្រូថ្មីរបស់ក្លិបប៉ុណ្ណោះ ដែលចង់បានខ្ញុំ ក្រៅពីនោះ ទាំងក្លិប និងអ្នកគាំទ្រ ហាក់មិនចង់បានរូបគេទៅចូល​រួមជាមួយឡើយ។ ក៍ប៉ុន្តែ នៅ AC Milan វិញ ខុសគ្នាពីនេះ ទាំងក្លិប គ្រូបង្វឹក និងអ្នកគាំទ្រ សុទ្ធសឹង ពេញចិត្តចំពោះវត្តមានរបស់ Higuain ដែលនេះគឺជាហេតុ​ផលមួយ ដែលធ្វើឲ្យរូបគេចង់ផ្លាស់មក AC Milan ច្រើនជាង។

ដូច្នេះហើយ Gonzalo Higuain ពេញចិត្តយ៉ាងខ្លាំង ក្នុងការផ្លាស់មកកាន់ក្រុម​បិសាចក្រហមអ៊ីតាលី AC Milan ដោយច្រានចោលសំណើររបស់ក្រុមតោខៀវ Chelsea ដែលចង់បានរូបគេនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here