ខ្វែងគំនិតគ្នាក្រោយសង្វៀន គ្រាន់តែ លាភ រដ្ឋា ដណ្ដើមបានកៅអី៨នាក់

0

ការប្រកួតកាលពីថ្ងៃទី១១ សីហា នៅក្នុងព្រឹត្តិការណ៍ជើងឯកTV5 KNOCK OUK Series By (K-Cement) នៅព្រែកកំពឹស ក្រុមកីឡាករ ម៉ន ព្រហ្មម៉ាញ បង្គោលក្រហម និងគណកម្មការរៀបចំការប្រកួត ត្រូវគេឃើញលេចឡើងនូវគំនិតខ្វែងគ្នា បន្ទាប់ពីកីឡាករបង្គោលខៀវ លាភ រដ្ឋា ទទួលបានជ័យជម្នះ ហើយឡើងអង្គុយកៅអី៨នាក់។ ប៉ុន្តែចម្រូងចម្រាស់នោះ គ្រាន់តែជាការរអ៊ូរទាំនៅខាងក្រោយសង្វៀនប៉ុណ្ណោះ។

កីឡាករ ម៉ន ព្រហ្មម៉ាញ បានបង្ហាញពីការមិនពេញចិត្តចំពោះលទ្ធផល ស្របគ្នាដែលអ្នកអោយទឹករបស់គេ២រូប បាន ចេញមុខប្រតិកម្មថា នោះជាលទ្ធផលមិនយុត្តិធម៌។ ម្នាក់ៗក្នុងចំណោមអ្នកអោយទឹកបានលើកឡើងថា បង្គោលខៀវដ្បិតថាវាយដេញបានល្អ ប៉ុន្តែបើក្រឡេកទៅមើលលទ្ធផលក៏ត្រូវតែកណ្ដាប់ដៃរបស់កីឡាករ ម៉ន ព្រហ្មម៉ាញ ច្រើនជាង។ អ្នកអោយទឹកដដែលបានទាំងបញ្ចេញចេតនា ថាលោកអាជ្ញាកណ្ដាលចាប់ក្រៀកកីឡាករ ម៉ន ព្រហ្មម៉ាញ មិនអោយវាញចេញបានច្រើននោះផង ជាពិសេសនៅពេលកីឡាកររបស់ខ្លួន មានឱកាសបានត្រូវបានច្រើនម្ដងៗ។ យ៉ាងណាមិញ ក្រុមអ្នកផ្ដល់ពិន្ទុប្រចាំប៉ុស្ដិ៍លេខ៥ បានឆ្លើយតបថា លោកអាជ្ញាកណ្ដាលធ្វើការដោយប្រើបច្ចេកទេសច្បាស់លាស់ មិនដូចប្រតិកម្មនោះទេ ដោយបានទាំងចាត់ទុកថាប្រតិកម្មក្រោយសង្វៀនដែលបានធ្វើឡើង គឺជារឿងមិនទទួលស្គាល់នូវលទ្ធផលបរាជ័យរបស់ខ្លួនប៉ុណ្ណោះ។ លោក សេង កដិការ អ្នករៀបចំការប្រកួតបានថ្លែងដែរថា លាភ រដ្ឋា ត្រូវគេឃើញអោយឈ្នះពិន្ទុ ក៏ព្រោះតែ លាភ រដ្ឋា វាយដេញរហូត ដែលដ្បិតថានៅពេលវាយសម្រុកម្ដងៗ កីឡាករ បង្គោលក្រហម ម៉ន ព្រហ្មម៉ាញ វាយត្រូវគួរសម តែកម្រិតវាយចេញក៏មិនខ្លាំងនោះដែរ ហើយអ្វីដែលសំខាន់គឺកីឡាករបង្គោលខៀវ លាភ រដ្ឋា វាយដេញ២ទឹកចុងក្រោយពេញ ដែលនេះជាការឈ្នះប្រៀបនៅក្នុងការប្រដាល់ ដែលអ្នកណាក៏ចង់បាន ដោយមិនមែនសម្អាងថាអោយតែវាយត្រូវសុទ្ធតែគួរឈ្នះនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here