Ronaldo និង Casillas ត្រូវបាន Real Madrid កោះហៅត្រឡប់ទៅវិញ

0

អតីតកីឡាករឆ្នើមៗរបស់ក្រុមអធិរាជស Real Madrid រួមមាន Cristiano Ronaldo និង Iker Casillas ត្រូវបានក្រុម Real Madrid កោះហៅឲ្យត្រឡប់​ទៅកាន់ Bernabeu វិញនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។

បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា Real Madrid ត្រៀមកោះហៅកីឡាករសំខាន់២រូបរបស់ពួកគេឲ្យត្រឡប់ទៅវិញ នៅដើមរដូវកាលក្រោយនេះ។ ជាក់ស្តែងណាស់ ការកោះហៅ Ronaldo និង Casillas ទៅវិញនេះដែរ មិនមែនមានន័យថា Real Madrid ចង់បានកីឡាករ​ទាំង២ យកទៅលេងវិញឡើយ ពោលក្រុមយក្សអេស្ប៉ាញមួយនេះ ចង់យកកីឡា​ករទាំង២ មកក្នុងកម្មវិធីរំលឹកដល់សមិទ្ធិផលដែលកីឡាករទាំង២ បានជួយ Real Madrid ឲ្យទទួលបានជោគជ័យនាពេលកន្លងមកប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Iker Casillas គឺជាអ្នកចាំទីមួយរូប ដែលរារាំងគ្រាប់បាល់បញ្ចូលសំណាញ់ទី​របស់ Real Madrid យ៉ាងច្រើន ខណៈ Ronaldo វិញ គឺជាអ្នកទម្លាញសំណាញ់​ទីគូបដិបក្ខយ៉ាងច្រើនក្រាស់ក្រែលផងដែរ។

ដូច្នេះហើយ នៅចុងឆ្នាំ ២០១៩ខាងមុខនេះ ខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo និងអ្នកចាំទីអន្តរជាតិអេស្ប៉ាញ Iker Casillas នឹងមានវត្ត​មានក្នុងទឹកដី Santiago Bernabeu ជាថ្មីជាក់ជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here