អតីតកីឡាករឆ្នើមៗរបស់ក្រុមអធិរាជស Real Madrid រួមមាន Cristiano Ronaldo និង Iker Casillas ត្រូវបានក្រុម Real Madrid កោះហៅឲ្យត្រឡប់ទៅកាន់ Bernabeu វិញនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។
បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា Real Madrid ត្រៀមកោះហៅកីឡាករសំខាន់២រូបរបស់ពួកគេឲ្យត្រឡប់ទៅវិញ នៅដើមរដូវកាលក្រោយនេះ។ ជាក់ស្តែងណាស់ ការកោះហៅ Ronaldo និង Casillas ទៅវិញនេះដែរ មិនមែនមានន័យថា Real Madrid ចង់បានកីឡាករទាំង២ យកទៅលេងវិញឡើយ ពោលក្រុមយក្សអេស្ប៉ាញមួយនេះ ចង់យកកីឡាករទាំង២ មកក្នុងកម្មវិធីរំលឹកដល់សមិទ្ធិផលដែលកីឡាករទាំង២ បានជួយ Real Madrid ឲ្យទទួលបានជោគជ័យនាពេលកន្លងមកប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Iker Casillas គឺជាអ្នកចាំទីមួយរូប ដែលរារាំងគ្រាប់បាល់បញ្ចូលសំណាញ់ទីរបស់ Real Madrid យ៉ាងច្រើន ខណៈ Ronaldo វិញ គឺជាអ្នកទម្លាញសំណាញ់ទីគូបដិបក្ខយ៉ាងច្រើនក្រាស់ក្រែលផងដែរ។
ដូច្នេះហើយ នៅចុងឆ្នាំ ២០១៩ខាងមុខនេះ ខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo និងអ្នកចាំទីអន្តរជាតិអេស្ប៉ាញ Iker Casillas នឹងមានវត្តមានក្នុងទឹកដី Santiago Bernabeu ជាថ្មីជាក់ជាមិនខាន៕