ក្រុមតារាមហាហង្សឈរលេខ១ក្នុងពូល ឆ្ពោះទៅវគ្គ៨ក្រុម

0

នៅក្នុងការប្រកួតដណ្ដើមពាន KMH Champioan League រដូវកាលថ្មីឆ្នាំ២០២០នេះ ឈានដល់ការប្រកួតបញ្ចប់ក្នុងពូលហើយ ដោយមានតែ៨ក្រុមប៉ុណ្ណោះ ឈានទៅប្រកួតខ្វែងបន្ត។ ការប្រកួតបញ្ចប់ពូល E កាលពីថ្ងៃ២៨ កក្កដា ឆ្នាំ២០២០ មុននេះ ក្រុមបាល់ទាត់តារាមហាហង្ស ដែលសុទ្ធសឹងតែតារាសម្ដែងបានប្រកួតបញ្ចប់ក្នុងពូលដោយបានយកឈ្នះលើក្រុម ISI Dangkor Senchey FC ក្នុងលទ្ធផល 1-0។ ក្រុមទាំងពីរមុនពេលប៉ះគ្នា គឺសុទ្ធតែមិនធ្លាប់ចាញ់គ្នា ដោយក្រោយបញ្ចប់ការប្រកួត គឺក្រុមមហាហង្សបានឈរក្នុងលំដាប់លេខ១ក្នុងពូល ដោយទទួលពិន្ទុ៩ពេញ។

ការប្រកួតនេះ គឺជាការប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពប្រចាំឆ្នាំ ដោយមកមានក្រុមប្រកួតប្រជែងសុទ្ធតែខ្លាំងៗ ខណៈដែលពូលនីមួយៗទម្រាំរកឃើញក្រុមលេខ១ លេខ២ និងក្រុមធ្លាក់ គឺសុទ្ធតែមានការប្រកួតស្វិតស្វាញក្នុងរយៈពេលកន្លងមកនេះ។ ការប្រកួតនេះ ក៏ត្រូវគេរំពឹងថា នឹងកាន់តែល្អមើល និង ទាក់ទាញផងដែរ នៅពេលឈានដល់៨ក្រុមចុងក្រោយ ដែលតម្រូវអោយក្រុមទាំង៨ ប្រកួតជម្រុះយកតែ៤ក្រុមនៅពេលខាងមុខ។

លោក អ៊ិន សុភិន ប្រធានក្រុម Mohahang All Star FC បានថ្លែងបញ្ជាក់ថា បន្ទាប់ពីឆ្លងផុតការប្រកួតក្នុងពូល ហើយបានឈរលេខ១ក្នុងពូល ក្រុមរបស់លោកនឹងត្រូវបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសវគ្គមួយភាគ៤ បើទោះជាក្រុមរបស់លោកត្រូវប៉ះជាមួយនឹងក្រុមខ្លាំងៗនៅក្នុងពូលផ្សេង។ ជាមួយគ្នានោះ លោកក៏បង្ហាញនូវមោទនភាពផងដែរ ដែលក្រុមរបស់លោកបានឡើងដល់វគ្គ៨នាក់ នៅក្នុងការប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពដ៏សំខាន់មួយនេះ។ យ៉ាងណាមិញ ក្រុមរបស់លោកនៅមិនទាន់មើលឃើញពីក្ដីសង្ឃឹមក្នុងការកាន់ពាននោះទេ ដរាបណាក្រុមនៅមិនទាន់អាចឈានដល់វគ្គ៤ក្រុមចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here