Pogba ប្រាប់មិត្តរួមក្រុមចង់ផ្លាស់ទៅ Barcelona

0

ដោយ: វង្ស សុសីហា
ខ្សែបម្រើស្បែកខ្មៅ Paul Pogba ហាក់មិនចង់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅក្រុមបិសាចក្រហម Manchester United ទៀតឡើយ នារដូវកាលនេះ។

បើតាមរបាយការណ៍សាពត៌មាន Mundo Deportivo បានឲ្យដឹងថា Pogba កំពុងចង់ផ្លាស់ទៅកាន់ក្រុមយក្សអេស្ប៉ាញ Barcelona នាមុនបញ្ចប់ទីផ្សារដោះ​ដូរកីឡាកររដូវក្តៅនេះត្រូវបិទទ្វារ។ ជាការពិតណាស់ Pogba មិនពេញចិត្តចំពោ​ទម្រង់លេងរបស់លោក Jose Mourinho នាពេលបច្ចុប្បន្ននេះឡើយ ដែលមិនត្រូវចង្វាក់នឹងរបៀបលេងរបស់កីឡាករស្បែកខ្មៅរូបនេះ។ មិនតែប៉ុណ្ណោះ កន្លងមកនេះ Pogba ធ្លាប់រិះគន់លោក Jose Mourinho យ៉ាងចាស់ដៃ​រហូត​មានភាពរកាំរកូសគ្នា ផងដែរទាក់ទងនឹងទម្រង់លេងនេះ។ ក៍ប៉ុន្តែ នៅតែមិនមាន​ដំណោះស្រាយដដែល ព្រោះលោក Mourinho នៅតែប្រកាន់ជំហររបស់លោក​ ហើយមិនស្តាប់កូនក្រុមឡើយ ខណៈ Pogba វិញ ក្រោយចប់ World Cup រូបគេ​កំពុងទទួលបានការចាប់អារម្មណ៍ពីក្រុម Barcelona ផងដែរ។

ដូច្នេះហើយ Paul Pogba មិនចង់បន្តអាជីពជាមួយក្រុមបិសាចក្រហម Manchester United ទៀតឡើយ កីឡាករបារាំងរូបនេះ ចង់ផ្លាស់ទៅកាន់ក្រុម Barcelona យ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here