ជំនួបប៉ះគ្នាលើSEATV ខាំ ខ្លានាង ធ្វើអោយ Phat Ek បាក់មុខ

0

ការប្រកួតសងសឹកលើសង្វៀនអន្តរជាតិកាលពីថ្ងៃទី ៥ សីហា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជា ខាំ ខ្លានាង ទទួលបានជោគជ័យគួរអោយភ្ញាក់ផ្អើល លើជើងខ្លាំងរបស់ថៃ Phat Ek បន្ទាប់ពីអ្នកទាំងពីរធ្លាប់បានប៉ះគ្នាម្ដងហើយកាលពីលើកមុននៅលើសង្វៀនប៉ុស្ដិ៍ផ្សេង ហើយកីឡាករថៃ ជាអ្នកឈ្នះពិន្ទុ។ កីឡាករថៃ មិនត្រឹមតែការពារជ័យជម្នះដែលធ្លាប់ទទួលបានកាលពីលើកទី១មិនបានប៉ុណ្ណោះទេ ប៉ុន្តែបែករយះហូរឈាមដល់ថ្នាក់ស្រោចមុខផងដែរ។

ខាំ ខ្លានាង បានថ្លែងប្រាប់ថា លោកមិននឹកស្មានថាការប្រកួតប៉ះគ្នាជាលើកទី២នេះ ហើយអាចសងសឹកបានក្នុងលទ្ធផលដ៏ល្អដូចដែលបានកើតឡើងនោះទេ ដោយសារតែកីឡាករ Phat Ek គឺជាកីឡាករជើងខ្លាំង ហើយធ្លាប់ធ្វើអោយលោកអាម៉ាស់រួចម្ដងហើយ។ លោកថាការប្រកួតលើកនេះ លោករំពឹងត្រឹមតែអាចឈ្នះពិន្ទុ ដែលមានន័យថាអាចសងសឹកបានប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានថាអាចធ្វើអោយកីឡាករថៃរាប់២ដង និងបែករយះហូរឈាមស្រោចមុខដល់ម្លឹងនោះទេ។ លោកចាត់ទុកថាជ័យជម្នះលើកនេះ ពាក់ព័ន្ធនឹងសំណាងផងដែរ បើមិនដូច្នោះទេ គឺមិនអាចទទួលបានផ្លែផ្កាហើយអាចសងសឹកបានលើសពីការបរាជ័យលើកមុននោះទេ។ យ៉ាងណាមិញ លោកថាជ័យជម្នះមួយនេះ នៅមិនទាន់ប្រាកដថានឹងអាចអោយលោកក្ដោបក្ដាប់បានយូរប៉ុណ្ណានោះទេ ដោយសារតែការប្រកួតមួយនេះ លោកថាកីឡាករថៃនឹងសុំសងសឹក ហើយការប្រកួតលើកក្រោយនៅមិនទាន់ច្បាស់ថាតើអាចនឹងឈ្នះបែបនេះទៀត ឬយ៉ាងណា?

LEAVE A REPLY

Please enter your comment!
Please enter your name here