ក្រុម FC Barcelona មិនទាន់បញ្ចប់មហិច្ចតារបស់ពួកគេឡើយ ក្នុងការទិញកីឡាករបន្ថែម ដើម្បីយកមកពង្រឹងក្លិប ខណៈពេលនេះ ក្រុមយក្សអេស្ប៉ាញមួយនេះ ជិតឈានដល់ការចុះកុងត្រា ជាមួយខ្សែបម្រើឈីលី Arturo Vidal ហើយ។
បើតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា ក្រុម Barcelona និងកីឡាករ Arturo Vidal បានឈានដល់ការយល់ព្រមក្នុងការផ្ទេរមកកាន់ Camp Nou ហើយ ក្នយងតម្លៃ២៧លានផោន។ Vidal អាចនឹងក្លាយជាសមាជិកថ្មីរបស់ក្រុម Barcelona ក្នុងពេលឆាប់ៗនេះ ក្រោយពី Bayen Munich យល់ព្រមឲ្យចាកចេញ ដោយរង់ចាំតែការពិនិត្យសុខភាពចុងក្រោយប៉ុណ្ណោះ។ ខ្សែបម្រើឈីលី វ័យ៣១រូបនេះ មានបទពិសោធន៍ច្រើន ក្នុងទីលាន ជាពិសេសក្នុងការប្រកួត Champion League ដែលជាតម្រូវការរបស់ក្រុម Barcelona ក្នុងការចង់បានកីឡាករបទពិសោធន៍ ក្រាស់ក្រែលបែបនេះ។ អតីតយុវជនរបស់ក្រុម Colo Colo រូបនេះ មកលេងនៅអឺរ៉ុបដំបូងក្នុងឆ្នាំ ២០០៧ ជាមួយក្រុម Bayer Leverkusen រួចបន្តទៅលេងជាមួយក្រុមសេះបង្កង់ Juventus ហើយត្រឡប់មកកាន់ទឹកដីអាល្លឺម៉ង់វិញ ជាមួយក្រុម Bayern Munich ។
ដូច្នេះហើយ ក្រុម Barcelona ត្រៀមទទួលបានសមាជិកថ្មី Arturo Vidal ពីក្រុម Bayern Munich ក្នុងតម្លៃ ២៧លានផោន នាពេលដ៍ខ្លីខាងមុខនេះ៕