Man Utd លក់ Martial ដើម្បីទិញ Lewandowski

0

ក្រុមបិសាចក្រហម Manchester United មានតែយល់ព្រមលក់ខ្សែប្រយុទ្ធ បារាំង Anthony Martial ឲ្យក្រុម Byern Munich ប៉ុណ្ណោះ ទើបពួកគេ​អាចនាំយកខ្សែប្រយុទ្ធមុតស្រួចប៉ូឡូញ Robert Lewandowski បានវិញ។

ជាក់ស្តែងណាស់ បើតាមប្រភពសារពត៌មាន Mundo Deportivo បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United មិនអាចរារាំងការមិនចង់លក់ Anthony Martial បានឡើយ ប្រសិនបើរូបគេចង់បាន Robert Lewandowski នោះ។ ក្នុងនោះដែរ Bayern Munich មានបំណងចង់បាន Martial ដើម្បីជំនួសតំណែង Lewandowski ដែលអាចចាកចេញ នៅរដូវកាលថ្មីនេះ ស្របពេលដែល Man Utd វិញ ក៍មានបំណងចង់បាន Lewandowski វិញផងដែរ។ កន្លងមកនេះ Lewandowaki មានពាក្យចរចាម​អារាមជាច្រើន ក្នុងការចាកចេញពី Bayern Munich ខណៈមានក្រុមល្បីៗជា​ច្រើនដូចជា Real Madrid និង Chelsea ជាដើមសុទ្ធសឹងចង់បានកីឡាកររូប​នេះ។ ចំណែក Anthony Martial វិញ ក៍មិនខ្វះក្រុមចង់បានដែរ មានទាំ Real Madrid, Paris Saint Germain រួមទាំង Chelsea ផងដែរ សុទ្ធសឹងចង់បាន​ខ្សែប្រយុទ្ធវ័យក្មេងបារាំងរូបនេះ។ តែយ៉ាងណាក៍ដោយ Man Utd និង Bayern Munich អាចនឹងដោះដូរកីឡាករជាមួយគ្នា ព្រោះថាការដោះដូរនេះ ក្រុមទាំង២ ស្មើភាពគ្នា មិនមានក្រុមណាមួយចំណេញលើក្រុមណាឡើយ ដោយសារសមត្ថភាព Martial និង Lewandowski ល្អដូចគ្នា។

ដូច្នេះហើយ ក្រុមបិសាចក្រហម Manchester United នឹងលក់ Anthony Martial ឲ្យ Bayern Munich ដើម្បីនាំយក Robert Lewandowski មកកាន់ Old Trafford វិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here