កីឡាករ ៦រូប ប៉ះគ្នាក្នុងសប្ដាហ៍នេះ នៅ SEATV

0

នៅរសៀលថ្ងៃសៅរ៍ទី៦ មិថុនា ឆ្នាំ២០២០នេះ សង្វៀនប្រដាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែមានការប្រកួតបិទទ្វារ ដោយមានវត្តមាន កីឡាករកម្ពុជា និងកីឡាករកម្ពុជា សុទ្ធតែក្មេងៗ និង មានសមត្ថភាពនឹងបង្ហាញខ្លួន។

ការប្រកួតបិទទ្វារនេះ ក៏ជួយអោយកីឡាករវ័យក្មេង២រូប ឈានឡើងក្លាយជាគូឯកផង នោះគឺកីឡាករ ប៉ុក វិបុល មកពីក្លិបកងទ័ពឆត្រយោង៩១១ ក្លាយជាអ្នកប៉ះកីឡាករ ម៉ន ភារម្យ ដែលជាកីឡាករឡើងកូដល្បីគួរសមប្រចាំក្លិប ការិយាល័យទី៥ កងទ័ពជើងគោក។

ក្នុងនោះកីឡាករ៤រូបផ្សេងទៀត ក៏ក្លាយជាគូពិសេសនាសង្វៀននោះផងដែរ នោះគឺកីឡាករ សឿម សារ៉ាន់ មកពីខេត្តបាត់ដំបង ប៉ះជាមួយកីឡាករ ប្រាក់ ឌីណា មកពីខេត្តព្រៃវែង និងកីឡាករ ស៊ុន ប៊ុនសាន់ មកពីក្លិបនាគរាជចតុមុខ ប៉ះជាមួយកីឡាករ យិប ឌុក មកពីខេត្តបន្ទាយមានជ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here