យុគ យក្សផ្លែ នៅតែធ្វើអោយ នីម នន បាក់សាច់ នៅ SEATV

0
ការប្រកួតប្រចាំសប្ដាហ៍ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករ ជើងចាស់ យុគ យក្សផ្លែ បើទោះជាត្រូវគេមើលឃើញថា មិនសូវខ្លាំងដូចមុន ប៉ុន្តែគេនៅតែមានសមត្ថភាពប្រកួតបានល្អក្នុងជំនួបជាមួយកីឡាករ នីម នួន កាលពីថ្ងៃទី23 ឧសភា ឆ្នាំ2020។ ការប្រកួតរបស់អ្នកទាំងពីរ ត្រូវគេកត់សម្គាល់ថាវាយគ្នាអស់ដៃនោះផង មុននឹងបញ្ចប់។

ការប្រកួតដែលនៅតែត្រូវបានធ្វើឡើងនៅលើរេញបិទទ្វារមួយនេះ នៅតែធ្វើអោយមហាជនផ្ដោតការចាប់អារម្មណ៍ បើទោះជាគ្មានអ្នកទស្សនា ហើយប្រើតែបច្ចេកវិទ្យាផ្សាយផ្ទាល់តែមួយមុខ។ កីឡាករ យុគ យក្សផ្លែ ដែលអ្នកណាៗក៏លើកឡើងថា ប្រែប្រួលកម្លាំង ហាក់ធ្វើបានល្អ ជាពិសេសនៅពេលដែលប៉ះប្រកួតជាមួយកីឡាករ នីម នន ដែលអ្នកណាក៏ស្គាល់ថា គឺជាកីឡាករល្អម្នាក់។ យ៉ាងណាក៏ដោយគេមើលឃើញថា កីឡាករ យុគ យក្សផ្លែ ឈ្នះពិន្ទុក៏ព្រោះតែមានប្រៀបជាងលើផ្នែកបច្ចេកទេសប៉ុណ្ណោះ ប៉ុន្តែកម្លាំង គឺអាចចាញ់ប្រៀបបង្គោលខៀវដែលបរាជ័យ។ មួយគូនេះ នឹងអាចតម្រូវអោយប៉ះគ្នាម្ដងទៀត ដើម្បីអោយអ្នកទស្សនាបានដឹងជាថ្មីម្ដងទៀតថា បើប៉ះគ្នាម្ដងទៀត តើអ្នកណានឹងឈ្នះ ដ្បិតតែថា ការប្រកួតម្ដងទៀតនៅមិនទាន់បានកំណត់។

LEAVE A REPLY

Please enter your comment!
Please enter your name here