Juventus យល់ព្រមឲ្យ AC Milan ខ្ចី Gonzalo Higuain

0

ដោយ វង្ស សុសីហា

ក្រុមសេះបង្កង់ Juventus បានយល់ព្រមជាមួយក្រុម AC Milan ក្នុងការដោះ​ដូរកីឡាករជាមួយគ្នា រដូវក្តៅនេះ ក្នុងនាមជាក្រុមនៅក្របខណ្ឌកំពូលអ៊ីតាលី​ដូចគ្នា។

បើតាមសារពត៌មាន Sky Sports បានឲ្យដឹងថា ក្រុម Juventus សម្រេចចិត្តយល់ព្រមឲ្យក្រុម AC Milan ខ្ចីជើងខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ហើយ​ ក្រោយពីចរចារគ្នាកន្លងមកនេះ។ ការធ្វើបែបនេះ អាចដោយសារតែ Juventus មានខ្សែប្រយុទ្ធគ្រប់គ្រាន់ហើយ ជាពិសេសវត្តមាន​របស់ Ronaldo ដែលជាហេតុផលចម្បងមួយ ដែលធ្វើឲ្យក្លិបលក់កីឡាករចេញ​ខ្លះ។ ក្នុងនោះដែរ កន្លងមកនេះ មានពត៌មានកន្លងមកថា ក្រុមតោខៀវ Chelsea ចាប់អារម្មណ៍ចង់បាន Higuain ក៍ប៉ុន្តែចុងក្រោយនេះ Juventus បែរជាយល់ព្រមឲ្យ AC Milan ខ្ចីជើងទៅវិញ។ ម្យ៉ាងវិញទៀតនោះ Juventus ធ្លាប់លក់កីឡាករល្អៗ ឲ្យ AC Milan ស្រាប់ទៅហើយ ​ដែលនេះគឺជាការជួយក្លិប​អ៊ីតាលី ឲ្យមានភាព ប្រសើរឡើងវិញផងដែរ។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus សម្រេចចិត្តឲ្យក្រុម AC Milan ខ្ចីជើងខ្សែ​ប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ខណៈក្លិបជើងឯកមួយនេះ កំពុងសម្លឹងឃើញខ្សែប្រយុទ្ធថ្មីផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here