ដោយ វង្ស សុសីហា
ក្រុមសេះបង្កង់ Juventus បានយល់ព្រមជាមួយក្រុម AC Milan ក្នុងការដោះដូរកីឡាករជាមួយគ្នា រដូវក្តៅនេះ ក្នុងនាមជាក្រុមនៅក្របខណ្ឌកំពូលអ៊ីតាលីដូចគ្នា។
បើតាមសារពត៌មាន Sky Sports បានឲ្យដឹងថា ក្រុម Juventus សម្រេចចិត្តយល់ព្រមឲ្យក្រុម AC Milan ខ្ចីជើងខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ហើយ ក្រោយពីចរចារគ្នាកន្លងមកនេះ។ ការធ្វើបែបនេះ អាចដោយសារតែ Juventus មានខ្សែប្រយុទ្ធគ្រប់គ្រាន់ហើយ ជាពិសេសវត្តមានរបស់ Ronaldo ដែលជាហេតុផលចម្បងមួយ ដែលធ្វើឲ្យក្លិបលក់កីឡាករចេញខ្លះ។ ក្នុងនោះដែរ កន្លងមកនេះ មានពត៌មានកន្លងមកថា ក្រុមតោខៀវ Chelsea ចាប់អារម្មណ៍ចង់បាន Higuain ក៍ប៉ុន្តែចុងក្រោយនេះ Juventus បែរជាយល់ព្រមឲ្យ AC Milan ខ្ចីជើងទៅវិញ។ ម្យ៉ាងវិញទៀតនោះ Juventus ធ្លាប់លក់កីឡាករល្អៗ ឲ្យ AC Milan ស្រាប់ទៅហើយ ដែលនេះគឺជាការជួយក្លិបអ៊ីតាលី ឲ្យមានភាព ប្រសើរឡើងវិញផងដែរ។
ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus សម្រេចចិត្តឲ្យក្រុម AC Milan ខ្ចីជើងខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ខណៈក្លិបជើងឯកមួយនេះ កំពុងសម្លឹងឃើញខ្សែប្រយុទ្ធថ្មីផ្សេងទៀត៕