វេង សុភ័ក្រ្ត និង ទូច ដេវីត ប្រកាសបំបាក់គ្នាទៅវិញទៅមក លើសង្វៀនបិទទ្វារ

0

នៅរសៀលថ្ងៃសៅរ៍ទី២៣ ឧសភា ឆ្នាំ២០២០នេះ សង្វៀនប្រដាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែមានការប្រកួតបិទទ្វារ ដោយមានវត្តមាន កីឡាករកម្ពុជា និងកីឡាករកម្ពុជា សុទ្ធតែក្មេងៗ និង មានសមត្ថភាពនឹងបង្ហាញខ្លួន។ កីឡាករ វេង សុភ័ក្ត្រ ដែលជាកីឡាករឡើងកូដ និង កីឡាករ ទូច ដេវីត ដែលជាកីឡាករឡើងកូដមួយរូបដែរ នឹងបើកការប្រកួតវាយគ្នាក្នុងនាមជាគូឯក ខណៈពេលដែលនៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការប្រកួតរវាងគូពិសេសខ្លាំងៗ ចំនួន៤រូបទៀត។ ការប្រកួតនេះ ទោះបីត្រូវបានប្រកាសថា គឺជាការប្រកួតបិទទ្វារ តែអ្នកគទ្រដែលរង់ចទស្សនាមាការចាប់អារម្មណ៍។

ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀល ថ្ងៃសៅរ៍នេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតមុនៗនោះទេ ដោយសារប៉ុស្តិ៍អាស៊ីអាគ្នេយ៍មានអ្នកទស្សនាច្រើនស្រាប់ រាល់ការផ្សាយបន្តផ្ទាល់ ក្នុងដំណាក់កាលកូវីត១៩នេះ។ កីឡាករកម្ពុជា៤រូប ដែលត្រូវគេស្គាល់ថាសុទ្ធតែជាជើងខ្លាំង ជាពិសេសគឺ កីឡាករ វេង សុភ័ក្ត្រ ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស ក្រោយឡើងកូដនៅក្នុងសង្វៀនប្រដាល់ និងកីឡាករជើងខ្លាំងកំពុងឡើងកូដ ទូច ដេវីត នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមដាក់គ្នា ខណៈដែលកីឡាករគូពិសេស៤រូបទៀត គឺ យុគ យក្សផ្លែ ត្រូវប្រកួតជាមួយ នឹម នន ដែលកំពុងឡើងសន្ទុះក្នុងក្លិបកងទ័ពឆ័ត្រយោង៩១១ និងគូពិសេសមួយគូទៀតគឺ កីឡាករ ឡុង សំណាង ដែលធ្លាប់ល្បីខ្លាំង ប្រកួតជាមួយកីឡាករ ប្រាក់ ឌីណា មកពីខេត្តព្រៃវែង ។ ពួកគេម្នាក់ៗនឹងឡើងប្រកួតសុីសាច់ហុតឈាមជាមួយគ្នា តែក្នុងលក្ខណ្ឌមិត្តភាព ដើម្បីបង្ហាញកម្លាំងអោយអ្នកទស្សនាតាមផ្ទះទស្សនា។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង៦ត្រូវគេប៉ះគ្នាក្នុងការប្រកួតលើកនេះ ដោយម្នាក់ៗគ្រាន់តែដឹងថានឹងត្រូវឡើងប្រកួតប៉ះគ្នា គឺទាំង៦នាក់ សុទ្ធតែបានត្រៀមខ្លួន ហើយមានការរំពឹងថាល្អមើលសម្រាប់ជំនួបប៉ះគ្នា។ កីឡាករកម្ពុជាទាំង៦ បានបង្ហាញពីការត្រៀមខ្លួនច្បាស់លាស់ខ្លាំងណាស់ ទើបឈានដល់ការផ្គូរផ្គងអោយឡើងប្រកួតជាមួយគ្នា ដើម្បីសាកល្បងសមត្ថភាពគ្នា។

លោកញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករកម្ពុជាទាំង៦រូបដែលមានឈ្មោះឡើងប្រកួតមិត្តភាពក្នុងព្រឹត្តិការណ៍ប្រដាល់នោះ វេង សុភ័ក្ត្រ គឺជាកីឡាករជើងខ្លាំងម្នាក់ដែលលោករំពឹងខ្ពស់សម្រាប់ការប៉ះគ្នាក្នុងនាមគូឯក ដោយសារតែគេទើបផ្ដួលកីឡាករជើងខ្លាំងថៃមួយចំនួនមកពីប្រទេសថៃ មុនមានកូវីត១៩ផង។ បើទោះជាគេត្រូវប្រឈមនឹងកីឡាករម្ខាងទៀត គឺ ទូច ដេវីត ដែលល្អ តែលោកថា ល្អសម្រាប់ការប្រកួតលើកនេះ តែម្នាក់ៗនៅតែមានទំនុកចិត្តចំពោះសមត្ថភាពរបស់កីឡាករ វេង សុភក្ត្រ ច្រើនជាង។ លោកថាមួយគូនេះ ពិតជាចង់ឈ្នះដាច់ខាត ខណៈដែលអ្នកណាឈ្នះ ក្រៅពីបានមុខមាត់ និងទឹកប្រាក់តម្លៃខ្លួនក្នុងនាមជាអ្នកឈ្នះខ្ពស់ជាងហើយ ក៍បានទទួលទំនុកចិត្តពីអ្នកគាំទ្រជាងមុនបន្ថែម។ ប៉ុន្តែបើការប្រកួតនេះ បែរជាចាញ់ព្រោះតែប្រកួតមិនបានល្អវិញ មិនខុសពីត្រូវបាក់មុខ និងរងការរិះគន់ពីអ្នកគាំទ្រនោះទេ។ លោកជឿជាក់ថាកីឡាករកម្ពុជាគូនេះ នឹងបញ្ចេញសមត្ថភាពល្អដូចជាស្នៀតពូកែគេច និងពូកែវាយសន្ធាប់ដែលគេធ្លាប់បញ្ចេញឡើងនាពេលកន្លងមក ហើយពិតជាបើកការប្រកួតមិនលាក់ដៃ ដើម្បីជៀសផុតពីការរិះគន់ណាមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here