ហេតុផលមួយ អាចធ្វើឲ្យ Neymar ចាកចេញពី Paris Saint Germain

0

ដោយ: វង្ស សុសីហា
ការផ្លាស់មកកាន់ក្រុម Paris Saint Germain ក្នុងតម្លៃបំបែកកំណត់ត្រា ២២២​លានអឺរ៉ូ កាលពីរដូវកាលមុនNeymar មានបំណងចង់មកធ្វើជាតួឯកនៅបារាំង ពោលគឺការគេចចេញ ពីស្រមោលរបស់ Lionel Messi កាលពីនៅក្រុម Barcelona ប៉ុន្មានរដូវកាល​កន្លងមកនោះ។

យ៉ាងណាវិញ ក្រោយចប់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីរួចមក Neymar ហាក់មិនាចធ្វើជាតួឯក នៅ Paris Saint Germain បានដូចមុនឡើយ ព្រោះថា​រូបគេមិនអាចជួយប្រេស៊ីល ឲ្យឈ្នះពាន World Cup ដូចមិត្តរួមក្រុមរបស់គេ​ឡើយ។ ជាក់ស្តែងណាស់ ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe មិនត្រឹមតែអាចជួយក្រុមជម្រើសជាតិបារាំង ឲ្យឈ្នះពាន World Cup ឡើយ កីឡាករកំពុងល្បីល្បាញរូបនេះ បានឈ្នះពានកីឡាករវ័យក្មេងល្អជាងគេបំផុតប្រចាំ​ព្រឹត្តិការណ៍ទៀត ពោលកីឡាកររូបនេះ ទទួលបានជោគជ័យច្រើនជាង Neymar ។ ក្រឡេកមើលកីឡាករទាំង២ នៅរដូវកាលនេះវិញ Neymar ច្បាស់ជាមិនមែន​ជាតួសំខាន់ មិនអាចខ្វះបានដូចមុនឡើយ ប្រហែលជា Mbappe ឯណេះវិញទេ នឹងដណ្តើមតំណែងនេះ ក្រោយពីប្រជែងបានប្រជាប្រិយភាព យ៉ាងខ្លាំងក្លាក្នុង​ព្រឹត្តិការណ៍ World Cup កន្លងមកនេះ។ តាមរយៈហេតុផលនេះ វាអាចជា​ចលករមួយ ជម្រុញឲ្យ Neymar ចាកចេញពី Paris Sait Germain ប្រសិនបើ​បន្តនៅអាចនឹងមិនជោគជ័យដូចអ្វីដែលរូបគេរំពឹងទុកឡើយ។ ម្យ៉ាង Real Madrid ចង់បាន Neymar យ៉ាងខ្លាំង បើសិនជារូបគេទៅកាន់អេស្ប៉ាញ វិញនោះ តំណែងតួឯក នៅតែធ្លាក់លើកីឡាកររូបនេះដដែល ព្រោះថានៅ Real Madrid លែងមានតួឯកហើយ ខណៈ Cristiano Ronaldo បានចាកចេញ។

ដូច្នេះហើយ Neymar អាចនឹងចាកចេញពីក្រុម Paris Saint Germain ដោយសារតែ Kylian Mbappe កំពុងប្រជែងតំណែងតួឯកក្នុងក្រុមជាមួយ​រូបគេ ម្យ៉ាងប្រជាប្រិយភាពបច្ចុប្បន្ននេះ Neymar អាចនឹងចាញ់ Mbappe ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here