មឿន សុខហ៊ុច និង យុគ យក្សផ្លែ ប្រកួតជាមួយថៃ ទោះគេភ័យរឿងកូរ៉ូណា

0

នៅចុងសប្ដាហ៍នេះ ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែបន្តបើកការប្រកួតតែ២សង្វៀនដដែល បើទោះជាមានការភ័យបាតម្ភពីជំងឺកូរ៉ូណា។

ដោយឡែកសម្រាប់ការប្រកួតនៅល្ងាចថ្ងៃសៅរ៍ទី២១ មីនា ឆ្នាំ២០២០នេះ សង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ តម្រូវអោយ កីឡាករកម្ពុជា និងកីឡាករថៃសរុបចំនួន៤រូប ប៉ះគ្នាដូចគ្នាផងដែរ ខណៈដែលកីឡាករម្ចាស់ផ្ទះ២រូបគឺ កីឡាករ មឿន សុខហ៊ុច ដែលជាកីឡាករល្បីឈ្មោះ និង កីឡាករ យុគ យក្សផ្លែ ដែលជាកីឡាករឡើងកូដមួយរូបដែរ រង់ចាំស្វាគមន៍កីឡាករថៃចំនួន២រូបមកពីប្រទេសថៃ។ ការប្រកួត២គូនេះ ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាករកម្ពុជា និងបរទេសសុទ្ធតែជាជើងខ្លាំង នៅក្នុងពិភពប្រដាល់មិនខុសគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here