មិនប្រាកដថាទ្រនុំថ្មី ប្រសើរជាងទ្រនុំចាស់ឡើយ

0

ដោយៈ វង្ស សុសីហា

ក្រោយពីមិនសូវបានបង្ហាញខ្លួន ក្នុងជម្រើស ១១នាក់ដំបូងញឹកញាប់ដូចកីឡាករ​ផ្សេងៗនោះ ខ្សែបម្រើឆ្នើមក្រូអាត Mateo Kovacic សម្រេចចិត្តស្នើសុំគ្រូបង្វឹក Real Madrid ឲ្យដោះលែងរូបគេ ដើម្បីស្វែងរកទ្រនុំថ្មី។

បើតាមប្រភពសារពត៌មាន El Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានឲ្យ​ដឹងថា ក្រុម Real Madrid កំពុងតែប្រឈមនឹងបញ្ហាមួយចំនួន ពោលកីឡាករ​បានប្រជែងគ្នាចង់ចាកចេញពីក្លិបកំពូលក្នុងពិភពលោកមួយនេះ។ ក្នុងនោះដែរ ខ្សែបម្រើក្រូអាត Mateo Kovacic មិនចង់លេងឲ្យក្រុម Real Madrid ទៀតឡើយ ព្រោះថាកន្លងមកនេះ Kovacic មិនសូវបានលេងក្នុងជម្រើស ១១នាក់ដំបូងដូច Casemiro, Toni Kroos និង Luka Modric ឡើយ ដែលទាមទារឲ្យរូបគេត្រូវតែស្នើសុំក្លិបដើម្បីចាកចេញ។ Kovacic មិនខ្វះក្លិបចង់​បានរូបគេឡើយ ជាពិសេស Juventus, Bayern Munich, Liverpool, Manchester City និង Manchester United សុទ្ធសឹងជាក្រុមខ្លាំង កំពុងតាមប្រមាញ់កីឡាកររូបនេះ។ ក៏ប៉ុន្តែ បញ្ហាសំខាន់នោះ តើ Real Madrid យល់ព្រម ឬយ៉ាងណា? តែបញ្ហានេះ មិនចម្បងឡើង ខណៈ Real Madrid បានយល់ព្រមលក់ Cristiano Ronaldo តាមរយៈការស្នើសុំម្តងហើយ ត្រឹម Kovacic ក្លិបទំនងជាមិនបដិសេធឡើយ។

ដូច្នេះហើយ ខ្សែបម្រើក្រូអាត Mateo Kovacic នឹងចាកចេញពី Real Madrid ក្នុងរដូវក្តៅនេះ ប្រសិនបើក្លិបអេស្ប៉ាញមួយនេះ យល់ព្រមតាមសំណើរដែលកីឡាកររូបនេះ បានស្នើសុំនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here