បិសាចក្រហម យល់ព្រមលក់ Martial តែមិនលក់ឲ្យក្លឹបនៅ Premier League ឡើយ

0

ដោយ: វង្ស សុសីហា
ក្រុមបិសាចក្រហម Manchester United នឹងមិនរក្សាទុកខ្សែប្រយុទ្ធបារាំង Anthony Martial ឡើយ នារដូវក្តៅនេះ ដោយយល់ព្រមលក់ ប្រសិនបើក្លឹបណាមួយចង់បានកីឡាកររូបនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា លោក Jose Mourinho គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បានបង្ហើបពីការលក់ Anthony Martial តែលោកមិនលក់ឲ្យក្រុមដែលប្រកប​អាជីព នៅលីគកំពូលអង់គ្លេសឡើយ។ Anthony Martial ទទួលបានការចាប់​អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមតោខៀវ Chelsea ក៍ប៉ុន្តែ ការបង្ហើបរបស់ Special One នេះដែរ បានបង្ហាញនូវការខកចិត្តមួយដល់ Chelsea មិនរំពឹងក្នុងការនាំយកកីឡាករបារាំងរូបនេះ ទៅកាន់ Stamford Bridge ។ យ៉ាងណាវិញ Martial ក៏មិនខ្វះក្លឹបក្រៅស្រុកចង់បានឡើយ ដូចជា Bayern Munich, Paris Saint Germain, Monaco, Juventus និង Real Madrid ដែលសុទ្ធសឹងធ្លាប់តាមប្រមាញ់កីឡាកររូបនេះ។ ក្រឡេកមើល Anthony Martial វិញ មិនចង់ចាកចេញពី Premier League ឡើយ កត្តា​បែបនេះបង្ហាញឲ្យឃើញថា Martial នឹងមិនចាកចេញពីអង់គ្លេសឡើយ ពោលរូបគេច្បាស់ជាបន្តលេងឲ្យ Man Utd ជាក់ជាមិនខាន។

ដូច្នេះហើយ ក្រុមបិសាចក្រហម Manchester United រក្សាគោលជំហរមិនលក់ Anthony Martial ឲ្យក្លឹបនៅអង់គ្លេស តែអាចលក់ចេញឲ្យក្លឹបនៅក្រៅស្រុក​ក្នុងតម្លៃមិនថោកប៉ុន្មានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here