បញ្ចប់ការប្រកួតជម្រុះ ដណ្ដើមកៅអី៨នាក់ នៅប៉ុស្តិ៍លេខ៥

0

ការប្រកួតជម្រុះកាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០ គឺជាការប្រកួតចុងក្រោយហើយ ដែលគូប្រកួតក្នុងចំណោមអ្នកឈ្នះនៅវគ្គទី១ ចំនួន១៦ នាក់ ត្រូវបានបញ្ចប់ហើយ សម្រាប់ការប្រកួតជម្រុះជ្រើសរើសជើងឯក ប្រភេទទម្ងន់៦៣,៥ គីឡូក្រាម រដូលកាលទី៧ នាសង្វៀនប៉ុស្តិ៍លេខ៥។ នៅក្នុងការប្រកួតនោះ ក៏បានធ្វើអោយក្តីស្រមៃរបស់កីឡាករ ជុំទី២ដែលឈានចូលក្នុងវគ្គ៨នាក់ ដែលសុទ្ធតែខំហ្វឹកហាត់ លេចឡើងជាផ្លូវការផងដែរ។ សប្តាហ៍នេះ ជាសប្តាហ៍ចុងក្រោយ ក្នុងការស្វែងរកជើងខ្លាំង ទៅជុំទី២ ដែលយកតែ៨នាក់។ ការប្រកួតនេះកាន់តែបំផុសអោយឃើញបណ្តើរៗ ដើម្បីស្វែងយល់ថាតើអ្នកណា មានទេពកោសល្យជាងគេ ឆ្ពោះទៅជើងឯក។

កម្មវិធីដែលបានធ្វើឡើង កាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០នេះ គឺជាការប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement)ដោយកីឡាករ២រូប ក្នុងចំណោម៤រូប ដែលមកប្រកួតគ្នាគឺ២រូប ទាក់ទាញអ្នកគាំទ្រខ្លាំង។ បង្គោលក្រហម អេលីត ភក្តី មកពីក្លិបប៉ែនកាក់គុណខ្មែរ នៃសមាគមកីឡាករ ប្រដាល់ក្រសួងមហាផ្ទៃ គឺជាអ្នកប៉ះជាមួយបង្គោលខៀវ ឡុង បេនលឿន មកពីក្លិបសាលវ័ន្តកីឡា។ នេះជាវគ្គជម្រុះជុំទី២ ដោយរើសយកកីឡាករ៨រូប ឡើងទៅវគ្គទី៣ ដើម្បីអោយឃើញថា អ្នកមានសមត្ថភាពពិតប្រាកដ។ ការប្រកួតមួយគូនេះ កីឡាករបង្គោលខៀវ ឡុង បេនលឿន គឺជាអ្នកដណ្ដើមបានជ័យជម្នះ តែមុនបានឡើងកៅអី៨នៅសប្ដាហ៍ចុងក្រោយនេះ ក៏ផ្សងគ្រោះថ្នាក់មិនតិចដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងថាកីឡាករវ័យក្មេងរូបនេះ មានសំណាងបន្តទៀត ឬយ៉ាងណាទេ ដោយសារឱកាសក្លាយជាជើងឯក គឺមិនមែនងាយស្រួល។

LEAVE A REPLY

Please enter your comment!
Please enter your name here