ដោយ: វង្ស សុសីហា
ក្រុមតោខៀវ Chelsea ហាក់មិនច់លក់ខ្សែបម្រើប្រយុទ្ធឆ្នើមប៊ែលហ្ស៊ិក Eden Hazard ឡើយ បើទោះបីជាមានក្លិបធំៗ ឲ្យតម្លៃខ្លួនថ្លៃកប់ក្តោងយ៉ាងណាក្តី ដោយព្យាយាមបន្តរារាំងកីឡាកររូបនេះមិនឲ្យចាកចេញឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់សារពត៌មាន El Mundo Deportivo បានឲ្យដឹងថា Chelsea បានបដិសេធសំណើររបស់ក្រុម Real Madrid ក្នុងការតមប្រមាញ់យក Eden Hazard ក្នុងតម្លៃ ១៧០លានផោន។ Real Madrid កំពុងតែចង់បាន Hazard យ៉ាងខ្លាំង ដើម្បីយកទៅជំនួសតំណែងរបស់ Cristiano Ronaldo ដែលបានចាកចេញកាលពីពេលថ្មីៗនេះ ព្រោះថា Hazard មានទេពកោសល្យល្អ មិនចាញ់ Ronaldo ប៉ុន្មានឡើយ។ យ៉ាងណាវិញ Chelsea បានបដិសេធសំណើរនេះ ដោយចង់រក្សាទុក Hazard នៅ Stamford Bridge បន្តទៀត ខណៈកីឡាកររូបនេះ គឺជាចលករយ៉ាងសំខាន់របស់ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ។ ក៍ប៉ុន្តែ បើតាមប្រភពផ្សេងៗទៀត បានឲ្យដឹងខុសនេះថា ការបដិសេធលក់ Hazard ក្នុងតម្លៃ ១៧០លានផោននេះ មិនមែនមានន័យថា Chelsea មិនលក់ឡើយ តែក្លិបអង់គ្លេសនេះ ចង់បានតម្លៃខ្ពស់ជាងនេះ ពោលប្រមាណ ២០០លានផោន ទើបស់សមត្ថភាពរបស់ Hazard ព្រោះ ក្លិបនិងកីឡាករមិនទាន់បន្តកុងត្រាថ្មីនៅឡើយ ម្យ៉ាង Hazard ក៍ចង់ចាកចេញដែរ ជាហេតុធ្វើឲ្យ Chelsea ត្រូវតែទាមទារតម្លៃឲ្យបានខ្ពស់ជាងនេះ។
ដូច្នេះហើយ ក្រុមតោខៀវ Chelsea នឹងមិនលក់ Eden Hazard ក្នុងតម្លៃ ១៧០លានផោន ឲ្យក្រុម Real Madrid ឡើយ ដោយរង់ចាំតម្លៃខ្ពស់ជាងនេះទៀត ទើបយល់ព្រមចរចារជាថ្មី៕