ឡុង សុភី និង ចាន់ សំអាត ក្របួចមាត់ដាក់កីឡាករថៃ

0

នៅរសៀលថ្ងៃសៅរ៍ទី៨ កុម្ភៈ ឆ្នាំ២០២០នេះ សង្វៀទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងបើកសង្វៀរបស់ខ្លួនអោយកីឡាករកម្ពុជា និងថៃ៤រូបប៉ះគ្នា។ កីឡាករជើងខ្លាំង ឡុង សុភី ឬ នី សុភី និង កីឡាករ ចាន់ សំអាត ត្រូវគេមើលឃើញថាក្របួចមាត់យ៉ាងពេញទំហឹងហើយ ក្នុងការប៉ះថៃ ដែលសុទ្ធតែជាជើងខ្លាំងដែលពួកខ្លួននឹងជួបជាមួយនោះ។

ការប្រកួតដែលចាប់ផ្ដើមនៅម៉ោង២រសៀលនោះ កីឡាករឡុង សុភី ប្រកាសរួចហើយថាខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការចាំជួបកីឡាករថៃ Ja Khunseak ដោយលោកបញ្ជាក់ថាដ្បិតថាមិនសូវបានទទួលប្រកួតញឹកមែន ប៉ុន្តែសម្រាប់កម្លាំង និងថាមពលក្នុងការតតាំងគឺលោកបង្វឹកខ្លួនឯងរៀបរយច្បាស់ណាស់។ មិនខុសគ្នាដែរ ក្រឡែកទៅមើលកីឡាករកម្ពុជាមួយរូបួៀតគឺ ចាន់ សំអាត ក៏បានប្រកាដដែរថាគេនឹងឈ្នះកីឡាករថៃ Brap Soek រួចហើយ ដោយលោកក៏មានជំនឿថាសម្រាប់ជំនួបលើកនេះ ក៏នឹងមិនអោយអ្នកគាំទ្រខកបំណងនោះដែរ។ យ៉ាងណាមិញ ភាគីកីឡាករថៃក៏ត្រូវបានគេអះអាងបែបនេះផងដែរ ទើបមានតែចាំមើលថាតើភាគីកីឡាណាមួយនឹងឈ្នះ?

LEAVE A REPLY

Please enter your comment!
Please enter your name here