ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២០ កីឡាករកម្ពុជា ឃីម បូរ៉ា បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការយកឈ្នះលើកីឡាករមកពីប្រទេសថៃ គឺ Phat Narong។ ចំណាយត្រឹមតែ២ទឹកប៉ុណ្ណោះ តែគេអាចផ្ដួលកីឡាករថៃ អោយបោះបង់ការប្រកួតនៅទឹកទី៣បាន។
មួយស្នៀតដែល ឃីម បូរ៉ា ផ្ដួលថៃអោយបរាជ័យនោះ គឺពេលថៃលើកជើងទាត់ហើយគេចាប់ជើងបាន រួចក៏ម៉ាត់ពេញទំហឹងបណ្ដាលអោយកីឡាករថៃបែកអំពិលអំពែកតែម្ដង។ ការប្រកួតនេះត្រូវបានបញ្ចប់តាំងពីទឹកទី២ម្ល៉េះ ប៉ុន្តែដោយសារតែកីឡាករថៃដួលភ្លាម ក៏ដល់ស្នូរជួងអោយទឹកភ្លាម ក៏ត្រូវបានគេគិតថា កីឡាករថៃសន្លប់ក្នុងទឹកទី៣។ ជ័យជម្នះនេះធ្វើអោយម្នាក់សរសើរ ឃីម បូរ៉ា យ៉ាងខ្លាំង តែក៏មិនទាន់ដឹងថានៅពេលប៉ះគ្នាសងសឹក តើ ឃីម បូរ៉ា មានសំណាងដដែល ឬ យ៉ាងណា? យ៉ាងណាមិញ កីឡាករកម្ពុជា បានប្រកាសហើយថា នឹងរង់ចាំគ្រប់ការចង់សងសឹករបស់កីឡាករថៃ៕