​Bayern Munich បើកផ្លូវឲ្យ ម្ចាស់ស្បែកជើងមាស World Cup ២០១៤ចាកចេញ ត្រៀមទទួលយកកីឡាករឈ្នះ World Cup ២០១៨

0

ដោយ៖ លោក វង្ស សុសីហា
ក្រុមជើងឯក Bundesliga របស់ប្រទេសអាល្លឺម៉ង់ Bayern Munich មិនចង់បន្តការខ្ចីជើងខ្សែបម្រើប្រយុទ្ធ James Rodriguez ទៀតឡើយ ដោយយល់ព្រមឲ្យកីឡាករកូឡុំប៊ីរូបនេះ ត្រឡប់ទៅកាន់ Real Madrid វិញ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុម Bayern Munich មិនត្រូវការ James Rodriguez ទៀតឡើយ ខណៈការខ្ចីជើងមួយរយៈកន្លងមកនេះ ល្មមគ្រប់គ្រាន់សម្រាប់ក្លិបអាល្លឺម៉ង់មួយនេះ។ James គឺជាកីឡាករសំខាន់មួយរូបរបស់ Bayern Munich កាលពីរដូវកាលមុន ក៏ប៉ុន្តែ ការលេងមិនសូវកាក់កបក្នុងព្រឹត្តិការណ៍ World Cup នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីការលេងធ្លាក់ទម្រង់យ៉ាងខ្លាំងរបស់កីឡាកររូបនេះ តម្រូវឲ្យក្លិបត្រូវតែគិតឡើងវិញ ពីការបន្តឬមិនបន្តការខ្ចីជើង។

យ៉ាងណាវិញ សម្រាប់ក្រុម Real Madrid ហាក់ចង់បាន James ត្រឡប់ទៅវិញ ជាពិសេសរដូវកាលនេះ ក្រុមជើងឯកអឺរ៉ុប ១៣សម័យកាលមួយនេះ កំពុងតែត្រៀមរុះរើកីឡាករផងនោះ ជាហេតុធ្វើឲ្យក្លិបត្រូវតែប្រមូលកីឡាករត្រឡប់មកវិញ។ ក្រឡេកមើល Bayern Munich វិញ ការដោះលែង James Rodriguez នេះដែរ មូលហេតុបណ្តាលមកពី ពួកគេត្រៀមប្រមាញ់កីឡាករវ័យក្មេងបារាំង Benjamin Pavard ក្នុងតម្លៃ ៣០លានផោនពីក្រុម Stuttgart ដើម្បីពង្រឹងក្លិបជាថ្មី។

ដូច្នេះហើយ Bayern Munich នឹងតាមប្រមាញ់ កីឡាករបារាំង Benjamin Pavard ឲ្យបាន ដោយយល់ព្រម ដោះលែង James Rodriguez ឲ្យក្រុម Real Madrid វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here