សង្វៀនអាស៊ីអាគ្នេយ៍ បើកការប្រកួតសង្វៀនថ្មី

0

កាលពីថ្ងៃទី៣ មករា ឆ្នាំ២០២០ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានចូលរួមជាគណអធិបតីបើកការប្រកួតសង្វៀនថ្មីមួយ នៅទូរទស្សន៏អាស៊ីអាគ្នេយ៍ ស្នើអោយត្រួតពិនិត្យដើម្បីប្រកួតមិត្តភាព និង ដណ្ដើមដើមជើងឯកអន្តរជាតិ។ លោក ប្រធានសហព័ន្ធប្រដាល់ ក៏ស្នើអោយកីឡាករប្រយ័ត្នសុខភាព ដោយកុំប្រើប្រាស់សារជាតិប៉ូវកម្លាំងមុនឡើងរេញ ខុសច្បាប់ផងដែរ។

លោក តែម ម៉ឺន និយាយថា គឺជារឿងប្រសើរណាស់ដែលក្រុមហ៊ុនឯកជនគឺក្រុមហ៊ុនភេសជ្ជៈរេដអាន បានរួមចំណែករៀបចំការប្រដាល់ជាលក្ខណៈមិត្តភាព និង គ្រោងដណ្ដើមខ្សែក្រវាត់ នៅលើសង្វៀទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលមិនខុសពីការលើកស្ទួយវិស័យប្រដាល់នៅកម្ពុជាអោយមានការរីកចំរើន។ លោកថាការរួមចំណែកពីបណ្ដាក្រុមហ៊ុនកាន់តែច្រើន នឹងជួយអោយកីឡាករប្រដាល់នៅកម្ពុជា មានឱកាសការងារកាន់តែច្រើន ប៉ុន្តែលោកក៏សម្ដែងការបារម្ភផងដែរ ប្រសិនបើកីឡាករដែលមានទីផ្សារចាប់ផ្ដើមលួចប្រើសារជាតិជំនួយ ដើម្បីអោយខ្លួនអាចវាយបានល្អ ឬ វាយបានញឹក។ លោកថាមិនថាភេសជ្ជៈប៉ូវកម្លាំង មិនថាសារជាតិជំនួយកម្លាំង នៅក្នុងសហព័ន្ធ មានច្បាប់មិនអោយប្រើទេ ដោយសារតែសារជាតិទាំងនោះ វាជួយអោយសាមីខ្លួនមានកម្លាំងខ្លាំង ប៉ុន្តែវាគ្រោះថ្នាក់ដល់សុខភាព និងប៉ះពាល់ដល់សុខភាព ក្រោយពេលសារជាតិទាំងនោះវាសាបរលាប។ លោកថា ប្រសិនបើមានករណីចាំបាច់ ឧទាហរណ៍ថាមានកីឡាករប្រើសារជាតិប៉ូវកន្លងគួរអោយកត់សម្គាល់ គឺលោកនឹងតម្រូវអោយត្រួតពិនិត្យ ហើយពិន័យតាមផ្លូវច្បាប់តែម្ដង ដើម្បីអោយកាន់តែប្រាកដថា នៅក្នុងសង្វៀនប្រដាល់កម្ពុជា មិនមានកីឡាករណាមួយទាំងបរទេស និង កម្ពុជា រំលោភលើច្បាប់មួយនេះ។

លោក នាង វាសនា តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន ដែលជាអ្នកជ្រោមជ្រែងអោយមានការប្រកួតមិត្តភាពអន្តរជាតិនៅលើសង្វៀនទួរទស្សន៍អាស៊ីអាគ្នេយ៍ បានសម្ដែងការគាំទ្រចំពោះប្រសាសន៍របស់លោក តែម ម៉ឺន ដោយលោកក៏ទទូចអោយការផ្គូរផ្គងកីឡាករនៅក្នុងសង្ឃបាន ដែលក្រុមហ៊ុនលោកចាប់ដៃ គឺជាសង្វៀនល្អមួយ ដែលមិនមានករណីកីឡាកររំលោភបំពានច្បាប់សហព័ន្ធ។ លោកថាក្រុមហ៊ុនរេដអាន នឹងបន្តឃ្លាំមើលសម្រាប់ការប្រកួតរបស់ខ្លួន ជាពិសេសនៅពេលប្រដាល់មួយនេះ ឈានដល់ការប្រកួតជ្រើសរើសជើងឯកក្នុងពេលខាងមុខ។ លោកថាសង្វៀនប្រដាល់រេដអាន ដំណើររៀងរាល់ថ្ងៃអាទិត្យម៉ោង៥កន្លះល្ងាច ដោយការចាប់ផ្ដើម នឹងដំណើរពីថ្ងៃទី៥ មករា ឆ្នាំ២០២០តទៅ ហើយ អំឡុងខែកុម្ភៈ ឬ មីនា ក្រោយពេលរៀបចំសមាសភាពកីឡាកររួចរាល់ គឺនឹងបើកការប្រកួតជាលក្ខណៈដណ្ដើមខ្សែក្រវាត់អន្តរជាតិ ដូចដែលសង្វៀទូរទស្សន៍អាស៊ីអាគ្នេយ៍ធ្លាប់បានជ្រើសរើសកន្លងមក។ លោកថាការប្រកួតមួយនេះ នឹងរួមចំណែកអោយល្អបំផុត ដើម្បីលើកស្ទួយវិស័យប្រដាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here