សន្លប់ទឹកទី១មែន តែមួយគូនៅល្អមើល

0

ការប្រកួតកីឡាប្រដាល់រវាង រឿង សារ័ត្ន និង សល់ ពិសិដ្ឋ នៅសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២១ធ្នូ បានធ្វើអោយអ្នកទស្សនាចាប់អារម្មណ៍យ៉ាខ្លាំង។ នេះសប្តាហ៍ប្រយុទ្ឋជ្រើសរើសជើងឯកក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម រដូលកាលទី៧ ។ បើទោះបីជាមានអ្នកចាញ់នាវិនាទីចុងក្រោយ តែកម្រិតនៃការចាញ់ឃើញថាមានបច្ចេកទេសខ្ពស់ធ្វើអោយដៃគូឈ្នះ ពិបាកទប់ទល់បែកញើសម្តងៗ។អ្នកទស្សនាម្នាក់សរសើរថា គូដណ្តើមពានរង្វាន់សប្តាហ៍ទី២ ពិតជារំលេចក្បាច់គុណបានល្អរៀងៗខ្លួន។

នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement) ដែលបានរៀបចំឡើង កាលពីល្ងាចថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩ មុននេះ។ គូដណ្តើមពានកីឡាករ រិន សារ័ត្ន មកពីក្លិបកងទ័ពជើងទឹក ប្រកួតជាមួយ កីឡាករ សល់ ពិសិដ្ឋ ក្លិបកុសលកីឡា។ អ្វីដែលមិននឹកស្មានដល់ រិន សារ័ត្នបានផ្តួលគូប្រកួត អោយសន្លប់ត្រឹមទឹកទី១ បង្កអោយដៃគូមានការភ្ញាក់ផ្អើលបំផុត ហើសារ័ត្នបានផ្តួលគូប្រកួតយតវ៉ាលែងចេញនៅពេលភ្លាត់ស្នៀត។
បើកការប្រកួតម្នាក់ៗបានផ្ចិតផ្ចង់តែម្តង គ្រប់វិធីបង្ហាញសុទ្ឋតែ ស្តែងអោយឃើញយកជ័យជំនះទៅកាន់ជុំទី២រៀងៗខ្លួន។ វាយតបទៅតបមក សារ័ត្នដាល់ចុំគោលដៅ ទៅលើពិសិដ្ឋ អោយដាច់ផ្ងារបាត់ជំហរតតាំងលែងរួច។ នេះជាជ័យជំនះមួយធ្វើឲ្យ អ្នកចាញ់មិនអស់ចិត្តតែម្តង ព្រោះការតាំងចិត្តហ្វឹកហាត់តាំងពីដើមទីមកត្រូវរលត់ទៅបាត់ លឿនស្ទើរតែមិនជឿ ជាពិសេសបាត់ឱកាសដណ្តើមប្រាក់លាន។

LEAVE A REPLY

Please enter your comment!
Please enter your name here