មកសង្វៀន SEATV លើកដំបូង កីឡាករថៃ Moeungluong ភ្លាត់ទឹកទី១

0

ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យទី១៥ ធ្នូ ឆ្នាំ២០១៩ កីឡាករថៃ ដែលធ្លាប់តែល្បីថាខ្លាំងនៅក្នុងសង្វៀនថៃ និង លើសង្វៀនទូរទស្សន៍ថោនកន្លងមក មិនមានឱកាសបញ្ចេញស្នៀតដែលគេធ្លាប់តែឃើញតាមវីដេអូឃ្លីបទេ នៅពេលប៉ះប្រកួតជាមួយកីឡាករកម្ពុជា រិទ្ធ ភូលូ ដោយគ្រាន់តែប៉ះគ្នា មិនបានមួយទឹកផង ក៏ត្រូវគណកម្មការបិទបញ្ចប់ការប្រកួត។ ការប្រកួតលើកនេះ កីឡាករកម្ពុជា ទទួលបានកិត្តិយសយ៉ាងខ្លាំង ខណៈដែលភាគីថៃលើកឡើងថា ដោយសារតែបញ្ហា ភ្លាត់ស្នៀតប៉ុណ្ណោះ។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួតនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា ហេតុផលដែលកីឡាករថៃ Kong Moeungluong បោះបង់ការប្រកួតក្នុងទឹកទី១ ដោយសារតែហេតុផលកីឡាកររបស់លោកភ្លាត់អោយកីឡាករថៃ វៃសើយចំគុម្ពថ្គាម ហើយបណ្ដាលអោយសន្លប់តែប៉ុណ្ណោះ។ លោកថាកីឡាកររបស់លោកមិនមែនអន់ទេ ដោយសារតែនៅប្រទេសថៃគេជាកីឡាករល្អ ហើយការប្រកួតរបស់គេកន្លងមកនៅសង្វៀនទូរទស្សន៍ថោន ក៏មានអ្នកគាំទ្រក្នុងស្រុកទទួលស្គាល់ថ្វីដៃ។ លោកថាកីឡាករទោះខ្លាំងប៉ុណ្ណាក៏មានចំណុចភ្លាត់ស្នៀតផងដែរ ទើបលោកមិនចាត់ទុកថា ការបរាជ័យរបស់កីឡាករលោក គឺជារឿងអាម៉ាស់នោះទេ។ លោកប្រកាសស្មើអោយកីឡាករលោក និង រិទ្ធ ភូលូ អោយប៉ះគ្នាជាលើកទី២ ដើម្បីចង់ដឹងថា តើជំនួបរបស់ពួកគេតើ អ្នកណានឹងឈ្នះ។

យ៉ាងណាមិញ លោកសរសើរថា កីឡាករកម្ពុជា ពិតជាមានសមត្ថភាព ទើបអាចស្វែងរកចំណុចភ្លាត់របស់កីឡាករលោក អោយបោះបង់ការប្រកួតបាន។ លោកថា រិទ្ធ ភូលូ វ័យក្មេងហើយខ្លាំង តែលោកនៅតែជឿជាក់ថា ជំនួបប៉ះគ្នាជាលើកទី២ គឺកីឡាកររបស់លោក នឹងមានលទ្ធផលល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here