ការប្រកួតប្រដាល់ដ៍ពេញនិយមនៅ លើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៩ នៅតែមានការគាំទ្រ នៅក្នុងចង្កោមអ្នកស្នេហាវិស័យប្រដាល់។ បើទោះនេះជាអាទិត្យប្រកួតធម្មតា ដើម្បីទុកអោយ ជើងខ្លាំង២គូសម្រាកហ្វឹកហាត់ ដណ្តើមពាន ក៍ស្ទាយប្រយុទ្ឋមិនចាញ់គ្នា ក្រោមការរៀបចំរបស់អ្នកដឹកនាំកម្មវិធី។
នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES ;K-Cement) ប្រព្រឹត្តឡើងកាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៩ ។សម្រាប់ការប្រកួតជ្រើសរើសជើងឯករដូលកាលទី៦ ប្រភេទទម្ងន់៦០គីឡូក្រាម សល់ជើងខ្លាំង២គូ ដោយតម្រូវអោយសម្រាក ត្រៀមដណ្តើមពានសប្តាហ៍ក្រោយ។ យ៉ាងណាមិញ សម្រាប់ការប្រកួតឃើញថានៅតែបម្រើប្រិយមិត្ត ដូចដើម។ សម្រាប់គូប្រកួត បើកឆាកកីឡាករ វ៉ុន វ៉ន មកពីក្លិបអេភូថងកីឡា ប្រកួតជាមួយបង្គោលខៀវ ប៉ុក វិបុល មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។ អ្នកទាំង២ មានប្រវត្តិប្រកួតល្អ មានបទពិសោធន៍ច្រើន ឯក្លិបហាត់ក៏ ជាក្លិបល្បីពេញពិភពប្រដាល់ដូចគ្នា។
បើការប្រយុទ្ឋចាប់ពីទឹកដំបូងមក បងង្គោលក្រហមវ៉ុន វ៉ន មិនសូវជាវាយខ្លាំងប៉ុន្មាននោះទេ ដោយក្បាច់ចេញមកប្រហាក់ប្រហែលគ្នា មិនលើគ្នា។ ក្រោមសម្រែកអោយ ចូលវាយលុកពីមហាជន អ្នកទាំង២បានប្រតាយប្រតប់គ្នា ចាប់ពីទឹកទី៣។ ជាការមើលឃើញបង្គោលខៀវ ប៉ុក វិបុលថមថយកម្លាំង ធ្វើអោយដៃគូឆ្មក់ វាយចូលចំគោលដៅម្តងហើយម្តងទៀតរហូត បែកចិញ្ចើមខាងស្តាំហូរឈាម។ ដោយ២ទឹកចុងក្រោយបង្គោលខៀវនៅតែធ្វើមិនបានល្អ នាវិនាទីចុងក្រោយ បានប្រកាសអោយចាញ់ពិន្ទុបង្គោលក្រហម។