មិនធម្មតា បង្គោលខៀវ កូយ ឡាយ ផ្តួលគូប្រជែងឲ្យសន្លប់ ទឹកទី១

0

ការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯករបស់ប៉ុស្តី៍លេខ៥ កាន់តែឈានដល់វគ្គក្ដៅគគុកហើយ សម្រាប់ដំណើរការប្រកួតស្វែងរកជើងឯក ក្នុងវគ្គ១៦នាក់ យក៨នាក់នាសប្ដាហ៍នេះ។តាំងពីវគ្គដំបូងមកទល់ពេលនេះ គេឃើញលទ្ឋផលមានកីឡាករល្អៗ ដែលមានស្នាដៃច្រើនរូប បានចូលខ្លួនទៅកាន់វគ្គបន្ត។

ការប្រកួតកាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលជាគូដណ្តើមពានក្នុងប្រភេទទម្ងន់៦០គីឡូក្រាម រដូលកាលទី៦ ត្រូវគេកត់សម្គាល់ថា បានបើកឆាក ប្រយុទ្ធដាក់គ្នាយ៉ាងស្វិតស្វាញ។ ទាំងបង្គោលខៀវ និងក្រហម ដាល់គ្នាយ៉ាងសាហាវធ្វើឲ្យទស្សនិកជនជក់ចិត្តពេញហ្នឹង។

នេះជាកម្មវិធីកំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement)។ បញ្ចប់ការប្រកួត កីឡាករ ណាម ម៉ូរ៉ាក់ មកពីក្លិបសាមគ្គីខេត្តបាត់ដំបង ប៉ះជាមួយកីឡាករ កូយ ឡាយ មកពីក្លិប កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដោយលទ្ធផលសម្រាប់មួយគូនេះ គឺបង្គោលខៀវវាយអោយបង្គោលក្រហមបោះបង់ការប្រកួត ហើយដណ្ដើមបានកៅអី៨នាក់ ឆ្ពោះទៅជំហានបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here