មិននឹកស្មានមួយស្នៀត ចាន់ សំអាត កីឡាករថៃត្រូវគេសែង

0

ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍ កាលពីយប់ថ្ងៃអាទិត្យទី១ កញ្ញា ឆ្នាំ២០១៩ កីឡាករ កម្ពុជា ចាន់ សំអាត បានសាងប្រវត្តិសាស្ត្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលប្រើមួយស្នៀតទាត់ចំជើងកីឡាករថៃ Pha Lamsin ហើយធ្វើឲ្យថៃប៉ោងសរសៃជើងរឹងស្ដូក ដល់ថ្នាក់ត្រូវគេសែង និងសុំបញ្ឈប់ការប្រកួតក្នុងទឹកទី២។

ការប្រកួតដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍”អ្នកប្រយុទ្ធកំពូលថាមពល ឆេមពាន” នេះ កីឡាករថៃត្រូវគេឃើញបញ្ចេញបច្ចេកទេសបានល្អយ៉ាងខ្លាំង ជាពិសេសស្នៀតកែង និងកណ្ដាប់ដៃ ដោយកីឡាករកម្ពុជា ចាន់ សំអាត ពិបាកចូលចុះនោះផង។ យ៉ាងណាមិញ នៅពេលការប្រកួតក្នុងទឹកទី១ ចាប់ផ្ដើមឡើងកំដៅ កីឡាករកម្ពុជា ស្រាប់តែប្ដូរយុទ្ធសាស្ត្រពីការវ៉ៃលើមកទាត់ពេញទំហឹង បណ្ដាលអោយកីឡាករថៃខូចជើង។ ទាត់ត្រូវភ្លាមៗ កីឡាករថៃហាក់មិនអីនោះទេ ប៉ុន្តែក្នុងពេលសម្រាកឲ្យទឹកស្រាប់តែជើងរបស់កីឡាករ Pha Lamsin ឡើងប៉ោងឡើងក្រហម ហើយឡើងរឹងដល់ថ្នាក់ក្រុមគ្រូពេទ្យជួយសម្រួលក៏បាត់។

កីឡាករថៃបានប្រកាសឈប់ប្រកួត និងត្រូវគេសែងចុះពីរេញ ដោយសារតែជើងមិនអាចធ្វើចលនា។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យបញ្ជាក់ថា កីឡាករថៃមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ ក្រោយពេលក្រុមគ្រូពេទ្យចំណាយពេលសម្រួលសរសៃដែលឡើងប៉ោងអោយដូចប្រក្រតីឡលងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here