ស្ដាយ! ៤ពាន់ដុល្លារ ថៃយកទៅយ៉ាងរលូន

0
ពិតជាសោកស្ដាយយ៉ាងខ្លាំង ដែលការប្រកួតដណ្ដើមខ្សែក្រវាត់អន្តរជាតិវគ្គផ្ដាច់ព្រ័ត្ររបស់ទូទស្សន៍អាសុីអាគ្នេយ៍ កាលពីល្ងាចថ្ងៃទី៣ សីហា ឆ្នាំ២០១៩ កីឡាករថៃ Phat Ngam បែរក្ដាប់ឱកាសឈ្នះពិន្ទុ ហើយយកបានទឹកប្រាក់៤ពាន់ដុល្លារត្រលប់ទៅវិញ។ អ្វីដែលអ្នកទស្សនាស្ដាយបំផុត គឺកីឡាករកម្ពុជាក៍វាយអោយថៃបែក និងឈ្នះប្រៀបក្នុងទឹកទី៤ និងទី៥ ដែលទំនងអោយឈ្នះថៃ ដោយសមហេតុផលផងដែរ។

សុខ សាវិន មានការអន់អន់ស្រពន់ចិត្ត យ៉ាងខ្លាំង ដែលខ្លួនបែរជាចាញ់ពិន្ទុនៅក្នុងការប្រកួត ខណៈដែលគេក៍ត្រូវអ្នកខ្លះយល់ថាមិនគួររបូតទឹកប្រាក់៤ពាន់ដុល្លារ។ លោក ចាន់ មករា ស្វាមីតារាសម្ដែងអ្នកនាង ដេនី ក្វាន់ បានទាំងគាំទ្រអោយលោកឈ្នះ ដោយបានបង្ហោះនៅលើហ្វេសប៑ុកថា មិនសមអោយថៃជាអ្នកទទួលបានទឹកប្រាក់៤ពាន់ដុល្លារនោះទេ ដោយសារតែក្នុងទឹកទី៤ និងទឹកទី៥ កីឡាករកម្ពុជាបានវាយអោយថៃបែករយះឡើងវ៉ល់។ លោក ចាន់ មករា បន្តថាខ្មែរគួរតែគាំទ្រខ្មែរ មិនគួរអោយថៃមកស្ពាយកិត្តិយសពីកម្ពុជាយកទៅបែបនឹងទេ ដោយលោកពន្យល់ថា បើកម្ពុជាទៅប្រកួតនៅថៃហើយឈ្នះប្រៀបតែបន្តិចបន្តួចដូចគ្នានឹងកីឡាករ Phat Ngam ក៍ថៃមិនអោយជាតិសាសន៍ផ្សេងមកឈ្នះខ្សែក្រវាត់បែបហ្នឹងនោះដែរ។ មិនខុសគ្នាដែលអ្នកគាំទ្រជាច្រើនផ្សេងទៀត ក៍សម្ដែងការសោកស្ដាយផងដែរ ដែលកម្ពុជាមិនត្រូវគេអោយឈ្នះ ក្នុងវគ្គសំខាន់មួយនេះ។

លោក រាជ សូផែន ប្រធានក្រុមប្រឹក្សាវិន័យ ប្រចាំទូរទស្សន៍អាសុីអាគ្នេយ៍បានថ្លែងបញ្ជាក់ថា បើទោះសុខ សាវិន វាយបានល្អនៅទឹកទី៤ និងទឹកទី៥ ប៉ុន្តែសាច់វ៉ៃក្នុងការប្រកួតទាំង៥ពិន្ទុ គឺកីឡាករថៃល្អជាង។ លោកថាគណកម្មការមិនអាចហេតុផលជាតិសាសន៍ឯង ហើយធ្វើអោយមានការរិះគន់ថាយិតយោងបក្សពួក និងធ្វើអោយបាត់ទំនុកចិត្តពីអ្នកទស្សនាបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here