នៅទីបំផុត កីឡាករបង្គោលខៀវ ភួង ពិសិដ្ឋ បានវាយបំបាក់កីឡាករជើងខ្លាំង ឆាយ មាស ទាល់តែបាន នៅក្នុងការប្រកួតជ្រើសរើសជើងឯក នៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៩។ នេះជាការប្រកួតរដូវកាលទី៦ ដោយគូប្រកួតមួយគូនោះ ទម្រាំរកឃើញចាញ់ឈ្នះ គឺម្នាក់ៗប្រឹងប្រកួតយ៉ាងចាស់ដៃ។
កម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើកឯកTV 5 BOXING KNOCK OUT SERIES(k-Cement) ដែលជាកម្មវិធីប្រដាល់ជ្រើសរើសជើងឯកកំពុងតែទទួលបានសំឡេងគាំទ្រមួយនេះ បានធ្វើអោយម្នាក់ៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយការប្រកួតនៅក្នុងថ្ងៃនោះគេឃើញមានអ្នកគាំទ្រយ៉ាងច្រើនលើសលុប។ ហ្វេនៗដែលកកកុញនៅក្នុងថ្ងៃនោះ សុទ្ធតែធ្វើឲ្យអ្នកប្រដាល់មានទឹកចិត្តរំភើប ខណៈដែលគូប្រយុទ្ធទាំងពីរក៍វាយប្រយុទ្ធគ្នាទាក់ភ្នែកតបនឹងការគាំទ្រ។កីឡាករឆាយ មាស មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងប៉ះជាមួយកីឡាករ ភួង ពិសិដ្ឋ មកពីក្លិបរាជសីខេត្តរតនៈគិរី។មួយគូដណ្តើមពានទម្ងន់៦០គីឡូក្រាមនេះបានក្លាយជាគូតាមដានខ្លាំងរបស់អ្នកមកទស្សនាដើម្បីអ៊ុតមើលថាកីឡាករណាបានកៅអីមួយកន្លែងទៀតនាជុំទី២។
ងាកមកការប្រយុទ្ឋចាប់ពីទឹកទី១មកឃើញថាវៃគ្នាតទៅតមកមិនមានអ្នកណាលើអ្នកណាឡើយ។ចូលមកទឹកទី២ភួងពិសិដ្ឋចាប់ផ្តើមដណ្តើមបានភាពទាក់ទាញវាយចេញមកមានផ្លែល្អទាំងម៉ាត់ជង្គង់កែងចំភាគីម្ខាងទៀតបង្កឲដេកដួលកាន់តែសម្លឹងឃើញឱកាសបំបាក់គូប្រកួត។ទឹកទី៣ជាទឹកចុងក្រោយការវាយរបស់ពិសិដ្ឋមានសន្ទុះទៅមុខមិនឲដៃគូតតាំងបានវាយចំកន្លែងបានពិន្ទុវាយរហូតទាល់តែប្រកាសឲឈ្នះឆ្ពោះទៅកាន់ជុំទី២តែម្តង។
ភួង ពិសិដ្ឋនិយាយថាខ្លួនចូលប្រកួតលក្ខណៈពាន២លើកមុនសុទ្ឋតែចាញ់ជុំទី១ឬទី២។ទើបតែលើកនេះសម្រេចមប្រកួតទៀតឆ្លងផុតជុំទី១ដោយរំពឹងថាតង់ទី២និងជោគជ័យអាចធ្វើបានល្អទៀត។អ្វីដែលព្យយាមគឺការហាត់រៀនក៏ត្រូវបន្ថែមឲខ្លាំងមិនអាចបណ្តោយៗបាននោះទេអាចជ្រុះឱកាសក៏ថាបាន។