មិនទាន់​ចាប់ផ្តើម​ផង អ្នកចាំទី​កំពូល៣រូប រអ៊ូ​របាល់​សម្រាប់​លេង World Cup បាត់

0

បន្ទាប់ពី​ការប្រកួត​មិត្តភាព បានចាប់ផ្តើម​លេង​កាលពី​ចុង​សប្តាហ៍​មកនេះ ដោយ​ប្រើប្រាស់​បាល់​សម្រាប់​ត្រៀម​ប្រកួត World Cup នៅ​រុស្ស៊ី ផងដែរ​នោះ មាន​អ្នកចាំទី​ឆ្នើម៣រូប មិន​ពេញចិត្ត​ចំពោះ​ទម្ងន់​បាល់​ដែល​ត្រូវ​ត្រៀម​លេង​នេះ។

បើតាម​ការចុះផ្សាយ​រប​ស់កា​សែត AS បាន​ឲ្យ​ដឹងថា​អ្នកចាំទី Devid De Gea, Pepe Reina និង Marc-Andre ter Stegen ហាក់​មិន​ពេញចិត្ត​ចំពោះ ការ​រចនា​បាល់ ត្រៀម​ប្រកួត World Cup ឡើយ។ អ្នកចាំទី មាន​ប្រជាប្រិយភាព ទាំង៣រូបនេះ បាន​និយាយថា ក្រុមហ៊ុន Adidas មិនគួរ​ផលិត​បាល់ សម្រាប់​លេង​ក្នុង​ព្រឹត្តិការណ៍ ដ៍​ធំ​សម្បើម​នេះ បែបនេះ​ឡើយ ព្រោះថា​បាល់​ដែល​ត្រូវយក​ទៅលេង​នេះ វា​មាន​ទម្ងន់​ធ្ងន់​ជាង​បាល់​ដែល​ពួកគេ​ធ្លាប់​លេង នាពេល​កន្លងមក។

De Gea, Reina និង ter Stegen បានស្នើ​ដល់ FIFA ជាពិសេស​ក្រុមហ៊ុន Adidas ផ្ទាល់​តែម្តង ឲ្យ​រចនា​បាល់​លេង World Cup ឡើងវិញ ទាន់​នៅសល់​ពេល​ច្រើន​ទៀត ដែល​បាល់​នេះ គួរតែមាន​ទម្ងន់​ដូច​ទៅនឹង​បាល់ ក្នុង​ព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បី​ងាយស្រួល​ដល់​ការលេង​របស់​កីឡាករ​ទាំងអស់។ ពួកគេ​ទាំង៣រូប បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ បាល់​យកមក​លេង ក្នុង​ទម្ងន់​បែបនេះ​មែន វា​មិន​ពិបាក​ឡើយ សម្រាប់​កីឡាករ​លេង​ក្នុង​ទីលាន ក៍​ប៉ុន្តែ សម្រាប់​អ្នកចាំទី​វិញ​នោះ មិន​ងាយស្រួល​ឡើយ ក្នុងការ​សង្គ្រោះ​បាល់ ដោយសារ​ទម្ងន់​បាល់ រាង​ធ្ងន់ ពិបាក​ក្នុង​ការចាប់ និង​ទះ​បាល់​ចេញ​ណាស់។

ហេតុនេះហើយ Devid De Gea, Pepe Reina និង Marc-Andre ter Stegen ចង់​ឲ្យ​មានការ​ប្តូរ​បាល់​លេង​សម្រាប់ ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​ខាងមុខនេះ ដោយ​តម្រូវ​ឲ្យ​បាល់​មាន​ទម្ងន់​ស្រាល​ជាង​នេះ​បន្តិច។

LEAVE A REPLY

Please enter your comment!
Please enter your name here