នួន រ៉ាថេន ឡើងវគ្គ១៦នាក់បើកឆាក ក្នុងការប្រកួតវគ្គថ្មី

0

កាលពីរាត្រីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៩ ប៉ុស្តិ៍លេខ៥ បានបើកការប្រកួតរដូវកាលទី៦ភ្លាមៗក្នុងប្រភេទ៦០គីឡូក្រាម បន្ទាប់ពីការប្រកួតរដូវកាលទី៥ បានតែមួយសប្ដាហ៍។ ក្នុងកីឡាករ រ៉ាថេន ក៏ក្លាយជាអ្នកកក់បានកៅអីឡើងទៅវគ្គ១៦នាក់មុនគេផងដែរ។

នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯកTV 5 BOXING KNOCK OUT SERIES(K-Cement)រដូលកាលទី៦ប្រភេទទម្ងន់៦០គីឡូក្រាម។សប្តាហ៏ថ្មីនេះការប្រកួតគូពានរង្វាន់កីឡាករលន់ សៀកឡេងមកពីក្លិបថ្នល់ទទឹងគុនខ្មែរខេត្តកណ្តាលប៉ះជាមួយនួន រ៉ាថេនមកពីក្លិបតាឯកដំបងដែកមានឬទ្ឋិខេត្តព្រៃវែង។មួយគូដណ្តើមពានរង្វាន់នេះបានធ្វើឲទស្សនិកជនគណធិបតីកញ្ជ្រោលតាមមិនណយនោះទេក្នុងពេលល្បិចស្នៀតយុទ្ឋគុនចេញមកប្លែកៗបើកក្បាលបើកឆាកប្រយុទ្ឋទាក់ទាញសូម្បីអ្នកមកមើលនាំគ្នាឈចេញកាយវិការឆ្វេងស្តាំតាមអស់ហើយ។បើកប្រកួតភ្លាមសៀកឡេងនិងរ៉ាថេនសង្គ្រប់ដាក់គ្នាកែងទៅកែងមកអុកជង្គង់ចេញផ្លែយ៉ាងសាហាវហើយពេលខ្លះអ្នកទាំង២ឌឺដងដាក់គ្នាធ្វើឲការប្រដាល់កាន់តែក្តៅឡើងថែមទៀត។រយៈពេល៣ទឹកពេញរ៉ាថេនមានឱកាសវាយចូលចំគោលដៅច្រើនសូម្បីតែអ្នកមើលក៍ឃើញថាឈ្នះប្រាកដក៍ត្រូវបានប្រកាសឲទទួលជោគជ័យឆ្ពោះទៅវគ្គទី២។

រ៉ាថេននិយាយថា ខ្លួនធ្លាប់ប្រកួតក្នុងប្រភេទទម្ងន់៥៧ចាញ់ជុំទី២។ម្តងនេះលោករំពឹងថាជុំថ្មីក្រោមការខិតខំហ្វឹកហាត់យ៉ាងដិតដល់និងយកឈ្នះការប្រកួតជាបន្តបន្ទាប់។លោកមិនអាចមើលរំលងដៃគូបាននោះទេមានតែឱកាសហាត់រៀនយកក្បាច់ប្លែកៗមកប្រកួតដើម្បីប្រជែងដៃគូ។

LEAVE A REPLY

Please enter your comment!
Please enter your name here