លូយណាស់ បង្គោល ខេម ចាន់ បានឡើងវគ្គផ្ដាច់ព្រ័ត្រ

0
- Advertisement Banner -

នៅទីបំផុត ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី២២ មិថុនា ដោយកីឡាករបង្គោលខៀវ ខេម ចាន់ គឺជាអ្នកបានឡើយ។ ក្នុងនោះបង្គោលក្រហម ឡុង ណងសាវ ក៍សម្ដែងអារម្មណ៍ខកចិត្តមិនតិចនោះដែរ ដែល។

ការប្រកួតដែលបានទើបបញ្ចប់នៅសង្វៀនប៉ុស្តិ៍លេខ៥ព្រែកកំពិសនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមួយគូនេះ ដោយសារតែអ្នកទាំងពីរគឺជាគូប្រកួតសុីសាច់ហុតឈាម ហើយអ្នកចាញ់បានត្រឹមទៅប្រកួតយកលេខ៣ អមដោយទឹកប្រាក់៧៥០ដុល្លារ ប៉ុន្តែអ្នកឈ្នះមានឱកាសទៅយកចំណាត់ថ្នាក់លេខ១ និងទឹកប្រាក់៤ពាន់ដុល្លារ ហើយម្នាក់ៗសុទ្ធតែមិនចង់ចាញ់។ ពេញរយៈពេល៣ទឹក គេកត់សម្គាល់ថាកីឡាករម្ខាងៗអត់មានសំចៃដៃ ឬទុកមុខអោយគ្នាតែម្ដងតាំងពីទឹកដំបូង ដែលនេះគឺអាចមកពីអ្នកទាំងពីរសុទ្ធតែត្រូវការឡើងទៅកាន់វគ្គបន្ត ហើយមិនចង់បាត់បង់ឱកាសដណ្ដើមចំណាត់ថ្នាក់លេខលេខ១ពីកម្មវិធី។ បង្គោលក្រហម ឡុង ណងសាវ ដែលជាកីឡាករជើងខ្លាំង និងមានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយ ក៍នៅតែត្រូវបង្គោលខៀវ យកឈ្នះបាន ដ្បិតថាបានឈ្នះទាំងវេទនា។ កីឡាករបង្គោលខៀវ បង្ហាញអារម្មណ៍លោតកញ្ជ្រោលសប្បាយអរចង់ហោះមិនតិចទេ បន្ទាប់ពីត្រូវបានគណកម្មការប្រកាសថាបានឈ្នះពិន្ទុ។ យ៉ាងណាមិញលោកនៅតែបង្ហាញអារម្មណ៍ភ័យៗសម្រាប់ការប្រកួតជម្រុះក្នុងវគ្គមួយលើកចុងក្រោយនោះ ដោយមិនទាន់ដឹងថា នឹងមានសំណាងបែបនឹងម្ដងទៀត ឬ ក៍បានត្រឹមជើងឯករងនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here